ប៉ុន្ដែ ស្តេចស្រុកអេស៊ីព្ទមានរាជឱង្ការមកពួកលោកថា៖ «ម៉ូសេ និងអើរ៉ុន ហេតុអ្វីបានជាអ្នកទាំងពីរនាំអាទិ៍មនុស្សមិនឲ្យធ្វើការដូច្នេះ? ចូរនាំគ្នាត្រឡប់ទៅធ្វើការវិញទៅ!»។ ផារ៉ោនមានរាជឱង្ការថា៖ «មើល៍ ឥឡូវនេះ គេមានគ្នាច្រើនជាងប្រជាជនក្នុងស្រុកហើយ តែអ្នកទាំងពីរចង់ឲ្យគេឈប់ធ្វើការទៅវិញ!»។ នៅថ្ងៃនោះឯង ផារ៉ោនបញ្ជាពួកមេតម្រួតលើប្រជាជន និងពួកមេក្រុមថា៖ «មិនត្រូវផ្ដល់ចំបើងឲ្យពួកអ៊ីស្រាអែលសម្រាប់ធ្វើឥដ្ឋដូចមុនទៀតឡើយ ត្រូវឲ្យពួកគេទៅរកចំបើងដោយខ្លួនឯងទៅ។ ប៉ុន្តែ ត្រូវបង្ខំឲ្យគេធ្វើឥដ្ឋគ្រប់ចំនួន ដូចដែលគេធ្លាប់ធ្វើពីមុន កុំបន្ថយឲ្យសោះ ដ្បិតគេខ្ជិល ហេតុនេះហើយបានជាគេស្រែកថា "សូមឲ្យយើងខ្ញុំចេញទៅថ្វាយយញ្ញបូជាដល់ព្រះនៃយើងខ្ញុំ"។ ត្រូវដាក់ការងារឲ្យគេធ្វើរឹតតែធ្ងន់ថែមទៀត ដើម្បីឲ្យគេខំប្រឹងធ្វើ កុំឲ្យគេយកចិត្តទុកដាក់នឹងពាក្យភូតភរឡើយ»។ ពួកមេតម្រួតលើពួកប្រជាជន និងពួកនាយ ក៏ចេញទៅប្រាប់ពួកគេថា៖ «ផារ៉ោនមានរាជឱង្ការដូច្នេះថា "យើងលែងផ្ដល់ចំបើងឲ្យអ្នករាល់គ្នាហើយ ចូរទៅរកចំបើងដោយខ្លួនឯង នៅកន្លែងណាដែលរកបានចុះ ប៉ុន្តែ ការងាររបស់អ្នករាល់គ្នាមិនត្រូវបន្ថយឡើយ សូម្បីតែបន្តិច"»។ ដូច្នេះ បណ្ដាជនត្រូវខ្ចាត់ខ្ចាយទៅពេញក្នុងស្រុកអេស៊ីព្ទ ដើម្បីរកជញ្ជ្រាំងមកជំនួសចំបើង។ ពួកមេតម្រួតដាក់កំហិតថា៖ «ត្រូវបង្ហើយការងាររបស់អ្នករាល់គ្នា ដូចជាបានដាក់ឲ្យធ្វើមករាល់តែថ្ងៃ ឲ្យដូចជាពេលមានចំបើងនោះដែរ»។ ពួកមេតម្រួតរបស់ផារ៉ោនបានវាយពួកមេក្រុមរបស់កូនចៅអ៊ីស្រាអែល ដែលខ្លួនបានតែងតាំង ហើយសួរថា៖ «ហេតុអ្វីបានជាពីម្សិលមិញ និងថ្ងៃនេះ អ្នករាល់គ្នាមិនបានធ្វើឥដ្ឋឲ្យគ្រប់ចំនួនដូចពីមុន?»។
អាន និក្ខមនំ 5
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: និក្ខមនំ 5:4-14
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ