ប៉ុន្ដែ ពួកសាសន៍យូដាដែលនៅក្រុងស៊ូសាន បានប្រមូលផ្ដុំគ្នានៅថ្ងៃទីដប់បី និងនៅថ្ងៃទីដប់បួន ហើយសម្រាកនៅថ្ងៃទីដប់ប្រាំ ដោយតាំងថ្ងៃនោះ ជាថ្ងៃជប់លៀង ហើយសប្បាយរីករាយ។ ហេតុនេះហើយបានជាពួកសាសន៍យូដា ដែលរស់នៅតាមជនបទ ខាងក្រៅទីក្រុង គេនាំគ្នាកាន់ថ្ងៃទីដប់បួន ក្នុងខែផល្គុន ជាថ្ងៃសប្បាយរីករាយ ហើយជប់លៀង និងជាថ្ងៃមួយដែលគេជូនជំនូនដល់គ្នាទៅវិញទៅមក។ ឯម៉ាដេកាយ បានកត់ត្រាសេចក្ដីទាំងនេះ ហើយផ្ញើសំបុត្រទៅពួកសាសន៍យូដាទាំងអស់ ដែលនៅគ្រប់ទាំងអាណាខេត្តរបស់ព្រះបាទអ័ហាស៊ូរុស ទាំងជិតទាំងឆ្ងាយ ដោយបង្គាប់ឲ្យពួកគេកាន់ថ្ងៃទីដប់បួន ខែផល្គុន និងថ្ងៃទីដប់ប្រាំផង ជារៀងរាល់ឆ្នាំ ទុកជាថ្ងៃដែលពួកសាសន៍យូដាបានស្រាកស្រាន្តពីខ្មាំងសត្រូវរបស់គេ និងជាខែដែលទុក្ខព្រួយរបស់គេ ត្រឡប់ជាអំណរសប្បាយ ពីការសោយសោក ត្រឡប់ជាថ្ងៃឈប់សម្រាក ដើម្បីឲ្យគេតាំងថ្ងៃទាំងពីរនោះ ទុកជាថ្ងៃជប់លៀង ហើយអរសប្បាយ ជាថ្ងៃសម្រាប់ជូនជំនូនជាអាហារដល់គ្នាទៅវិញទៅមក ហើយចែកទានដល់អ្នកក្រីក្រ។
អាន នាងអេសធើរ 9
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: នាងអេសធើរ 9:18-22
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ