ពេលនោះ ម៉ាដេកាយចាកចេញពីចំពោះស្តេច ទាំងស្លៀកសម្លៀកបំពាក់ក្រមហ្លួង ពណ៌ខៀវ និងពណ៌ស មានពាក់មកុដមាសយ៉ាងធំ និងអាវវែងដែលធ្វើពីសំពត់ខ្លូតទេសពណ៌ស្វាយ ឯពួកអ្នកក្រុងស៊ូសានក៏ស្រែកឡើង ដោយអំណរ។ ពួកសាសន៍យូដាមានចិត្តធូរស្រាល រីករាយសប្បាយ ហើយមានកិត្តិយស នៅតាមអាណាខេត្ត និងនៅតាមទីក្រុង នៅកន្លែងណាដែលរាជបញ្ជា និងរាជក្រឹត្យរបស់ស្តេចបានទៅដល់ ទីនោះពួកសាសន៍យូដាក៏មានអំណរសប្បាយ មានការជប់លៀង និងមានថ្ងៃឈប់សម្រាក ក៏មានសាសន៍ដទៃជាច្រើនដែលនៅក្នុងស្រុក បានចូលជាតិជាសាសន៍យូដា ព្រោះគេភ័យខ្លាចដល់សាសន៍យូដា។
អាន នាងអេសធើរ 8
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: នាងអេសធើរ 8:15-17
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ