កាលម៉ាដេកាយបានដឹងពីហេតុការណ៍ទាំងប៉ុន្មានដែលបានកើតឡើង លោកហែកសម្លៀកបំពាក់របស់ខ្លួន ហើយស្លៀកសំពត់ធ្មៃ និងរោយផេះ រួចចេញទៅកណ្ដាលទីក្រុង ស្រែកឡើងដោយសម្រែកយ៉ាងខ្លាំង ហើយជូរចត់។ លោកក៏ទៅរហូតដល់មុខទ្វាររាជវាំង ដ្បិតគ្មានច្បាប់នឹងចូលទៅក្នុងរាជវាំង ដោយស្លៀកសំពត់ធ្មៃបានឡើយ។ នៅគ្រប់អាណាខេត្ត កន្លែងណាដែលរាជក្រឹត្យ និងរាជបញ្ជារបស់ស្តេចបានទៅដល់ ទីនោះមានសេចក្ដីសៅសោកយ៉ាងខ្លាំងក្នុងចំណោមពួកសាសន៍យូដា ទាំងមានការតមអាហារ យំយែក ស្រែកទ្រហោ ក៏មានគ្នាច្រើនបានស្លៀកសំពត់ធ្មៃ ហើយដេកនៅក្នុងផេះ។
អាន នាងអេសធើរ 4
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: នាងអេសធើរ 4:1-3
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ