គេបាននាំអេសធើរចូលទៅថ្វាយព្រះបាទអ័ហាស៊ូរុស នៅក្នុងរាជវាំង នៅខែទីដប់ គឺជាខែបុស្ស ក្នុងឆ្នាំទីប្រាំពីរនៃរជ្ជកាលរបស់ស្ដេច ស្ដេចស្រឡាញ់អេសធើរ លើសជាងស្ត្រីឯទៀតទាំងអស់ ហើយនាងទទួលបានការសន្ដោស និងការគាប់ព្រះហឫទ័យពីស្ដេច លើសជាងស្ត្រីក្រមុំឯទៀតទាំងអស់ ដល់ម៉្លេះបានជាស្ដេចបំពាក់មកុដរាជ្យ ហើយតាំងនាងឡើងជាអគ្គមហេសី ជំនួសព្រះនាងវ៉ាសធី។ ពេលនោះ ស្ដេចបានរៀបចំពិធីជប់លៀងមួយយ៉ាងធំ សម្រាប់ពួកមន្ត្រី និងពួកមហាតលិកទាំងអស់របស់ស្ដេច គឺជាពិធីជប់លៀងរបស់ព្រះនាងអេសធើរ។ ស្ដេចក៏ប្រោសប្រទានឲ្យមនុស្សនៅគ្រប់អាណាខេត្តទាំងអស់បានឈប់សម្រាក ព្រមទាំងចែកទាន ដោយព្រះហឫទ័យសទ្ធា។ នៅគ្រាដែលគេប្រមូលពួកស្ត្រីក្រមុំមកជួបជុំគ្នាជាលើកទីពីរ ម៉ាដេកាយកំពុងអង្គុយនៅមាត់ទ្វាររាជវាំង។ ឯព្រះនាងអេសធើរមិនបានប្រាប់ឲ្យអ្នកណាដឹងពីសាច់ញាតិ និងពីជាតិសាសន៍របស់ខ្លួនទេ គឺតាមបង្គាប់របស់ម៉ាដេកាយ ព្រោះព្រះនាងស្តាប់បង្គាប់ម៉ាដេកាយ ដូចនៅគ្រាដែលគាត់ចិញ្ចឹមព្រះនាងនៅឡើយ។ នៅគ្រានោះ កាលម៉ាដេកាយកំពុងអង្គុយនៅមាត់ទ្វាររាជវាំង មានមហាតលិករបស់ស្តេចពីរនាក់ ឈ្មោះប៊ីកថាន និងថេរែស ក្នុងចំណោមពួកអ្នកយាមនៅមាត់ទ្វាររាជវាំង មានកំហឹងជាខ្លាំង ហើយរកឱកាសធ្វើគុត ព្រះបាទអ័ហាស៊ូរុស។ គម្រោងការនេះក៏បានដឹងដល់ម៉ាដេកាយ ហើយលោកក៏ទូលព្រះនាងអេសធើរ ជាអគ្គមហេសី រួចព្រះនាងអេសធើរក៏ទូលស្តេច ក្នុងនាមម៉ាដេកាយ។ កាលគេបានស៊ើបអង្កេតរឿងនេះ ហើយឃើញថាពិតដូច្នោះមែន គេក៏ព្យួរកអ្នកទាំងពីរនៅលើបង្គោល។ ហេតុការណ៍នេះត្រូវបានគេកត់ត្រាទុកនៅក្នុងសៀវភៅរបាក្សត្រ នៅចំពោះព្រះភក្ត្រស្តេច។
អាន នាងអេសធើរ 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: នាងអេសធើរ 2:16-23
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ