អេភេសូរ 2:3-7

អេភេសូរ 2:3-7 គកស១៦

ពី​ដើម យើង​ទាំង​អស់​គ្នា​ក៏​បាន​រស់​នៅ​តាម​តណ្ហា​ខាង​សាច់​ឈាម​របស់​យើង ក្នុង​ចំណោម​អ្នក​ទាំង​នោះ​ដែរ ដោយ​ប្រព្រឹត្ត​តាម​សេចក្តី​ប៉ង​ប្រាថ្នា​របស់​គំនិត​ខាង​សាច់​ឈាម ហើយ​យើង​ជាប់​នៅ​ក្នុង​សេចក្ដី​ក្រោធ​តាំង​កំណើត ដូច​ជា​មនុស្ស​ឯ​ទៀត​ដែរ។ ប៉ុន្តែ ព្រះ​ដែល​មាន​សេចក្តី​មេត្តា‌ករុណា​ដ៏​លើស​លុប ដោយ​ព្រោះ​សេចក្តី​ស្រឡាញ់​ជា​ខ្លាំង​ដែល​ព្រះ‌អង្គ​បាន​ស្រឡាញ់​យើង ទោះ​ជា​ពេល​ដែល​យើង​បាន​ស្លាប់​ដោយ​សារ​អំពើ​រំលង​របស់​យើង​ហើយ​ក៏​ដោយ ក៏​ព្រះ‌អង្គ​បាន​ប្រោស​ឲ្យ​យើង​បាន​រស់ រួម​ជា​មួយ​ព្រះ‌គ្រីស្ទ (អ្នក​រាល់​គ្នា​បាន​សង្រ្គោះ​ដោយ​សារ​ព្រះ‌គុណ) ហើយ​នៅ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ព្រះ​បាន​ប្រោស​ឲ្យ​យើង​រស់​ឡើង​វិញ​រួម​ជាមួយ​ព្រះ‌អង្គ ហើយ​ឲ្យ​យើង​អង្គុយ​រួម​ជា​មួយ​ព្រះ‌អង្គ​នៅ​ស្ថាន​សួគ៌​ដែរ ដើម្បី​ឲ្យ​ព្រះ‌អង្គ​បាន​សម្ដែង ឲ្យ​មនុស្ស​ជំនាន់​ខាង​មុខ បាន​ឃើញ​ព្រះ‌គុណ​ដ៏​ធ្ងន់​លើស​លុប​របស់​ព្រះ‌អង្គ ដោយ​សេចក្តី​សប្បុរស​ចំពោះ​យើង ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ។

អាន អេភេសូរ 2