អេភេសូរ 2:11-15

អេភេសូរ 2:11-15 គកស១៦

ដូច្នេះ ចូរ​នឹក​ចាំ​ថា កាល​ពី​ដើម​អ្នក​រាល់​គ្នា​ជា​សាសន៍​ដទៃ​ខាង​សាច់​ឈាម ដែល​ត្រូវ​បាន​ពួក​អ្នក​កាត់​ស្បែក​ខាង​សាច់​ឈាម​ដោយ​ដៃ​មនុស្ស ហៅ​អ្នក​រាល់​គ្នា​ថា ពួក​មិន​កាត់​ស្បែក នៅ​ពេល​នោះ អ្នក​រាល់​គ្នា​មិន​មាន​ព្រះ‌គ្រីស្ទ​ទេ ក៏​ឃ្លាត​ចេញ​ពី​ជន​ជាតិ​អ៊ីស្រា‌អែល​ផង ជា​មនុស្ស​ដទៃ​ខាង​ឯ​សេចក្តី​សញ្ញា ដែល​ព្រះ‌អង្គ​បាន​សន្យា​ទុក គ្មាន​ទី​សង្ឃឹម ហើយ​ក៏​គ្មាន​ព្រះ​នៅ​ក្នុង​ពិភព​លោក​នេះ​ដែរ។ តែ​ឥឡូវ​នេះ នៅ​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ នោះ​អ្នក​រាល់​គ្នា ដែល​ពី​ដើម​នៅ​ឆ្ងាយ បាន​មក​ជិត​វិញ ដោយ​សារ​ព្រះ‌លោហិត​របស់​ព្រះ‌គ្រីស្ទ។ ដ្បិត​ព្រះ‌អង្គ​ជា​សេចក្ដី​សុខសាន្ត​របស់​យើង ព្រះ‌អង្គ​បាន​ធ្វើ​ទាំង​ពីរ​រួម​មក​តែ​មួយ ហើយ​បាន​រើ​ជញ្ជាំង​ខណ្ឌ​ញែក គឺ​ភាព​ជា​សត្រូវ​នឹង​គ្នា​រវាង​យើង​ចេញ ដោយ​រូប​សាច់​របស់​ព្រះ‌អង្គ។ ព្រះ‌អង្គ​បាន​បំបាត់​ក្រឹត្យ‌វិន័យ​ដែល​មាន​បទ‌បញ្ជា និង​បញ្ញត្តិ​ទាំង​ឡាយ​ចេញ ដើម្បី​ឲ្យ​ព្រះ‌អង្គ​បាន​យក​ទាំង​ពីរ​មក​បង្កើត​ជា​មនុស្ស​ថ្មី​តែ​មួយ​ក្នុង​ព្រះ‌អង្គ​ទ្រង់ ដោយ​តាំង​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត

អាន អេភេសូរ 2