សាស្តា 3:1-8

សាស្តា 3:1-8 គកស១៦

មាន​ពេល​សម្រាប់​គ្រប់​ទាំង​អស់ គឺ​មាន​ពេល​សម្រាប់​គ្រប់​ការ ដែល​ចង់​ធ្វើ​នៅ​ក្រោម​មេឃ មាន​ពេល​សម្រាប់​កើត​មក ពេល​សម្រាប់​ស្លាប់​ទៅ មាន​ពេល​សម្រាប់​ដាំ និង​ពេល​ដក​របស់​ដែល​បាន​ដាំ​នោះ មាន​ពេល​សម្រាប់​សម្លាប់ ពេល​សម្រាប់​មើល​ឲ្យ​ជា មាន​ពេល​សម្រាប់​រំលំ​រំលាយ និង​ពេល​សង់​ឡើង មាន​ពេល​យំ ពេល​សើច មាន​ពេល​សម្រាប់​សោយ‌សោក និង​ពេល​សម្រាប់​លោត​កព្ឆោង។ មាន​ពេល​សម្រាប់​បោះ​ថ្ម​ចោល ពេល​ប្រមូល​ថ្ម​មក មាន​ពេល​ដែល​គួរ​ឱប​ថើប និង​ពេល​ដែល​គួរ​លែង​ឱប​ថើប មាន​ពេល​សម្រាប់​ស្វែង​រក ពេល​សម្រាប់​បាត់‌បង់ មាន​ពេល​សម្រាប់​រក្សា​ទុក និង​ពេល​សម្រាប់​បោះ‌បង់​ចោល។ មាន​ពេល​សម្រាប់​ហែក​ចោល ពេល​សម្រាប់​ដេរ​ភ្ជាប់ មាន​ពេល​ដែល​គួរ​នៅ​ស្ងៀម និង​ពេល​សម្រាប់​និយាយ។ មាន​ពេល​សម្រាប់​ស្រឡាញ់ ពេល​សម្រាប់​ស្អប់ មាន​ពេល​សម្រាប់​ចម្បាំង និង​ពេល​សម្រាប់​សេចក្ដី​សុខ។

អាន សាស្តា 3

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង សាស្តា 3:1-8