ចោទិយ‌កថា 25:17-19

ចោទិយ‌កថា 25:17-19 គកស១៦

ចូរ​នឹក​ចាំ​ពី​ការ​ដែល​សាសន៍​អាម៉ាឡេក​បាន​ប្រព្រឹត្ត​ចំពោះ​អ្នក​នៅ​តាម​ផ្លូវ ពេល​អ្នក​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ គេ​បាន​មក​ទាស់​នឹង​អ្នក​នៅ​តាម​ផ្លូវ នៅ​ពេល​អ្នក​អស់​កម្លាំង ហើយ​ល្វើយ គេ​បាន​វាយកាត់​ពួក​អ្នក​ដើរ​យឺត​ជាង​គេ​នៅ​ខាង​ក្រោយ គេ​មិន​កោត‌ខ្លាច​ព្រះ​សោះ។ ដូច្នេះ កាល​ណា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក បាន​ប្រទាន​ឲ្យ​អ្នក​ឈប់​សម្រាក ពី​អស់​ទាំង​ខ្មាំង‌សត្រូវ​របស់​អ្នក​ដែល​នៅ​ជុំ‌វិញ​អ្នក ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យអ្នក​កាន់​កាប់​ជា​មត៌ក នោះ​ត្រូវ​ឲ្យ​លុប​ការ​នឹក​ចាំ​របស់​សាសន៍​អាម៉ាឡេក​ចេញពី​ក្រោម​មេឃ។ ចូរ​កុំ​ភ្លេច​ឲ្យ​សោះ»។

អាន ចោទិយ‌កថា 25