ចោទិយ‌កថា 17:16-17

ចោទិយ‌កថា 17:16-17 គកស១៦

តែ​ស្តេច​នោះ​មិន​ត្រូវ​មាន​សេះ​ជា​ច្រើន​សម្រាប់​ខ្លួន ក៏​មិន​ត្រូវ​ធ្វើ​ឲ្យ​ប្រជា‌ជន​វិល​ត្រឡប់​ទៅ​ស្រុក​អេស៊ីព្ទ ដើម្បី​ឲ្យ​ខ្លួន​បាន​សេះ​ច្រើន​ឡើង​នោះ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ាបាន​មាន​ព្រះ‌បន្ទូល​មក​កាន់​អ្នក​រាល់​គ្នា​ថា "អ្នក​រាល់​គ្នា​មិន​ត្រូវ​វិល​ត្រឡប់​ទៅ​ផ្លូវ​នោះ​វិញ​ឡើយ"។ ស្តេច​របស់​អ្នក​មិន​ត្រូវ​មាន​ប្រពន្ធ​ច្រើន​ឡើយ ក្រែង​ចិត្ត​របស់​ស្ដេច​ងាក​ចេញ ក៏​មិន​ត្រូវ​ប្រមូល​ប្រាក់ និង​មាស​ច្រើន​លើស‌លុប​សម្រាប់​ខ្លួន​ដែរ។

អាន ចោទិយ‌កថា 17