រហូតដល់ពេលព្រះដ៏មានព្រះជន្មពីបុរាណយាងមក ទើបការវិនិច្ឆ័យបានប្រគល់ឲ្យពួកបរិសុទ្ធរបស់ព្រះដ៏ខ្ពស់បំផុត រួចពេលកំណត់ក៏មកដល់ ជាពេលដែលពួកបរិសុទ្ធទទួលបានរាជ្យជារបស់ខ្លួន។ អ្នកនោះពោលដូច្នេះថា៖ «រីឯសត្វទីបួន គឺនឹងមាននគរទីបួននៅលើផែនដីកើតឡើង ដែលនគរនោះប្លែកពីនគរឯទៀតៗទាំងអស់ នគរនោះនឹងលេបត្របាក់ផែនដីទាំងមូល ហើយជាន់ឈ្លីដោយជើង ព្រមទាំងកិនកម្ទេចផង។ ឯស្នែងទាំងដប់ គឺនឹងមានស្តេចដប់អង្គកើតឡើងពីនគរនោះ ហើយក្រោយមក នឹងមានមួយអង្គទៀតកើតឡើង ស្ដេចនេះប្លែកពីស្តេចមុនៗ ក៏នឹងទម្លាក់ស្តេចបីអង្គនោះចោល។ ស្តេចនោះនឹងពោលពាក្យទាស់នឹងព្រះដ៏ខ្ពស់បំផុត ហើយនឹងធ្វើទុក្ខបុកម្នេញ ដល់ពួកបរិសុទ្ធនៃព្រះដ៏ខ្ពស់បំផុត ហើយមានបំណងចង់ផ្លាស់ប្ដូរ ពេលកំណត់ និងច្បាប់ ហើយគេនឹងធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ស្តេចនោះ អស់រយៈពេលមួយខួប ពីរខួប និងកន្លះខួប។ ប៉ុន្តែ ការវិនិច្ឆ័យនឹងរៀបចំជាស្រេច ហើយគេនឹងដកអំណាចគ្រប់គ្រងពីស្ដេចនោះ ហើយឲ្យត្រូវបំផ្លាញ ឲ្យត្រូវវិនាសសាបសូន្យរហូតតទៅ។ នោះរាជ្យ និងអំណាចគ្រប់គ្រង និងភាពឧត្តុង្គឧត្តមនៃនគរទាំងឡាយ នៅក្រោមមេឃទាំងមូល នឹងត្រូវប្រគល់ឲ្យប្រជាជន ជាពួកបរិសុទ្ធនៃព្រះដ៏ខ្ពស់បំផុត រាជ្យរបស់គេនឹងបានជារាជ្យមួយ ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច ហើយអំណាចគ្រប់គ្រងទាំងប៉ុន្មាននឹងបម្រើ ហើយស្តាប់បង្គាប់ពួកបរិសុទ្ធនោះ»។ សេចក្ដីនេះចប់តែប៉ុណ្ណេះ។ ចំណែកឯខ្ញុំ ដានីយ៉ែល គំនិតរបស់ខ្ញុំបានធ្វើឲ្យខ្ញុំតក់ស្លុតជាខ្លាំង ហើយមុខខ្ញុំក៏ស្លេកស្លាំង តែខ្ញុំរក្សារឿងនោះទុកនៅក្នុងចិត្ត។
អាន ដានីយ៉ែល 7
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ដានីយ៉ែល 7:22-28
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ