កូឡុស 3:18-25

កូឡុស 3:18-25 គកស១៦

ប្រពន្ធ​រាល់​គ្នា​អើយ ចូរ​ចុះ​ចូល​ចំពោះ​ប្តី​របស់​ខ្លួន ព្រោះ​ជា​ការ​ត្រឹម​ត្រូវ​នៅ​ក្នុង​ព្រះ‌អម្ចាស់។ ប្ដី​រាល់​គ្នា​អើយ ចូរ​ស្រឡាញ់​ប្រពន្ធ​របស់​ខ្លួន ហើយ​មិន​ត្រូវ​មួ​ម៉ៅ​ដាក់​នាង​ឡើយ។ ក្មេង​រាល់​គ្នា​អើយ ចូរ​ស្តាប់​បង្គាប់​ឪពុក‌ម្តាយ​របស់​ខ្លួន​ក្នុង​គ្រប់​ការ​ទាំង​អស់ ដ្បិត​នេះ​ជា​ការ​ដែល​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫ‌ទ័យ។ ឪពុក​រាល់​គ្នា​អើយ កុំ​ឌុក‌ដាន់​កូន​របស់​ខ្លួន​ឡើយ ក្រែង​លោ​វា​ខូច​ចិត្ត។ អ្នក​បម្រើ​រាល់​គ្នា​អើយ ចូរ​ស្តាប់​បង្គាប់​ចៅ‌ហ្វាយ​របស់​ខ្លួន​ខាង​សាច់​ឈាម ក្នុង​គ្រប់​ការ​ទាំង​អស់​ចុះ មិន​មែន​តែ​ពេល​គេ​មើល​ឃើញ ដូច​ជា​ចង់​ផ្គាប់​ចិត្ត​មនុស្ស​នោះ​ឡើយ គឺ​ត្រូវ​ធ្វើ​ដោយ​អស់​ពី​ចិត្ត ដោយ​កោត​ខ្លាច​ដល់​ព្រះ‌អម្ចាស់​វិញ។ ការ​អ្វី​ក៏​ដោយ​ដែល​អ្នក​រាល់​គ្នា​ធ្វើ ចូរ​ធ្វើ​ឲ្យ​អស់​ពី​ចិត្ត ទុក​ដូច​ជា​ធ្វើ​ថ្វាយ​ព្រះ‌អម្ចាស់ មិន​មែន​ដល់​មនុស្ស​ទេ ដោយ​ដឹង​ថា អ្នក​រាល់​គ្នា​នឹង​ទទួល​រង្វាន់​ជា​មត៌ក​ពី​ព្រះ‌អម្ចាស់ ដ្បិត​អ្នក​រាល់​គ្នា​បម្រើ​ព្រះ‌គ្រីស្ទ​ជា​ព្រះ‌អម្ចាស់។ ដ្បិត​អ្នក​ណា​ដែល​ប្រព្រឹត្ត​ខុស អ្នក​នោះ​នឹង​ទទួល​តាម​កំហុស​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ហើយ​ព្រះ​មិន​រើស​មុខ​អ្នក​ណា​ឡើយ។

អាន កូឡុស 3

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង កូឡុស 3:18-25