កិច្ចការ 6:2-6

កិច្ចការ 6:2-6 គកស១៦

សាវក​ទាំង​ដប់​ពីរ​រូប​ក៏​ហៅ​សិស្ស​ទាំង​អស់​មក ហើយ​មាន​ប្រសាសន៍​ថា៖ «មិន​គួរ​ឲ្យ​យើង​ខ្ញុំ​ទុក​ចោល​ការ​ប្រកាស​ព្រះ‌បន្ទូល​របស់​ព្រះ ទៅ​បម្រើ​តុ​ឡើយ។ ដូច្នេះ បង‌ប្អូន​អើយ ចូរ​រើស​ប្រាំពី​រនាក់​ពី​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ជា​អ្នក​មាន​ឈ្មោះ​ល្អ ពេញ​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ និង​ប្រាជ្ញា នោះ​យើង​ខ្ញុំ​នឹង​តាំង​គេឲ្យ​បំពេញ​ការ‌ងារ​នេះ។ ឯ​យើង​ខ្ញុំ​វិញ យើង​ខ្ញុំ​នឹង​ខំ​ព្យាយាម​ក្នុងការ​អធិស្ឋាន និង​ការបម្រើ​ព្រះ‌បន្ទូល​វិញ»។ ក្រុម​ជំនុំទាំង​មូល​ពេញ​ចិត្ត​នឹង​សេចក្ដី​ដែល​ពួកសាវក​មាន​ប្រសាសន៍ ហើយ​គេ​ក៏​រើស​យក​ស្ទេផាន ជា​មនុស្ស​ពេញ​ដោយ​ជំនឿ និង​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ព្រម​ទាំង​ភីលីព ប្រូខូ‌រ៉ុស នីកា‌ន័រ ទីម៉ូន ប៉ាមេ‌ណា និង​នីកូ‌ឡាស ជា​អ្នក​ស្រុក​អាន់‌ទីយ៉ូក ដែល​ចូល​សាសន៍។ គេ​នាំ​អ្នក​ទាំង​នេះ​មក​ឈរ​នៅ​មុខ​ពួក​សាវក ហើយ​ពួក​សាវក​ក៏​អធិស្ឋាន ហើយ​ដាក់​ដៃ​លើ​គេ។

អាន កិច្ចការ 6