«យើងបានហាមអ្នករាល់គ្នាមិនឲ្យបង្រៀនក្នុងនាមអ្នកនោះជាដាច់ខាត តែឥឡូវនេះ អ្នករាល់គ្នាបានបង្រៀនពេញក្រុងយេរូសាឡិម ហើយអ្នករាល់គ្នាចង់ទម្លាក់ឈាមបុរសនោះ មកលើយើងទៀតផង»។ ប៉ុន្ដែ លោកពេត្រុស និងសាវកឯទៀតឆ្លើយឡើងថា៖ «យើងខ្ញុំត្រូវតែស្តាប់បង្គាប់ព្រះ ជាជាងស្ដាប់បង្គាប់មនុស្ស។ ព្រះនៃបុព្វបុរសរបស់យើង ទ្រង់បានប្រោសព្រះយេស៊ូវ ដែលអស់លោកបានសម្លាប់ ដោយព្យួរនៅលើឈើនោះ ឲ្យមានព្រះជន្មរស់ឡើងវិញ។ ព្រះបានតម្កើងព្រះយេស៊ូវឡើង ដោយព្រះហស្តស្តាំរបស់ព្រះអង្គ ជាព្រះអម្ចាស់ និងជាព្រះសង្គ្រោះ ដើម្បីប្រទានការប្រែចិត្តដល់សាសន៍អ៊ីស្រាអែល និងការអត់ទោសឲ្យរួចពីបាប។ យើងខ្ញុំជាបន្ទាល់អំពីហេតុការណ៍ទាំងនេះ ហើយព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះបានប្រទានដល់អស់អ្នកដែលស្តាប់បង្គាប់ព្រះអង្គ ក៏ជាបន្ទាល់ពីហេតុការណ៍ទាំងនេះដែរ»។
អាន កិច្ចការ 5
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: កិច្ចការ 5:28-32
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ