ដូច្នេះ គេក៏ហៅអ្នកទាំងពីរមក ហើយហាមមិនឲ្យនិយាយ ឬបង្រៀនក្នុងព្រះនាមព្រះយេស៊ូវជាដាច់ខាត។ ប៉ុន្ដែ លោកពេត្រុស និងលោកយ៉ូហានបានឆ្លើយទៅអស់លោកទាំងនោះថា៖ «នៅចំពោះព្រះភក្ត្ររបស់ព្រះ តើគួរឲ្យយើងខ្ញុំស្តាប់តាមអស់លោក ជាជាងស្តាប់តាមព្រះឬ? សូមអស់លោកពិចារណាចុះ ដ្បិតយើងខ្ញុំមិនអាចឈប់និយាយពីការដែលយើងខ្ញុំបានឃើញ និងឮនោះបានឡើយ»។ បន្ទាប់ពីបានគំរាមសាជាថ្មីម្ដងទៀតរួចហើយ គេក៏ដោះលែងអ្នកទាំងពីរឲ្យទៅ ដោយរកហេតុដាក់ទោសពួកលោកមិនបាន ព្រោះតែបណ្ដាជន ដ្បិតទាំងអស់គ្នាកំពុងសរសើរតម្កើងដល់ព្រះ ពីហេតុការណ៍ដែលបានកើតឡើង។
អាន កិច្ចការ 4
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: កិច្ចការ 4:18-21
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ