កិច្ចការ 3:1-10

កិច្ចការ 3:1-10 គកស១៦

ថ្ងៃ​មួយ នៅ​ពេល​ម៉ោង​បី​រសៀល ជា​ពេល​ដែល​ត្រូវ​អធិស្ឋាន លោក​ពេត្រុស និង​លោក​យ៉ូហាន បាន​ឡើង​ទៅ​ព្រះ‌វិហារ​ជាមួយ​គ្នា។ នៅ​ត្រង់​មាត់​ទ្វារ​ព្រះ‌វិហារ ដែល​ហៅ​ថា​ទ្វារ​លម្អ មាន​បុរស​ម្នាក់​ដែល​ខ្វិន​ពី​កំណើត គេ​តែង​សែង​គាត់​យក​មក​ដាក់​នៅ​ទី​នោះ​រាល់​ថ្ងៃ ដើម្បី​ឲ្យ​សុំ​ទាន​ពី​អស់​អ្នក​ដែល​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ។ ពេល​គាត់​ឃើញ​លោក​ពេត្រុស និង​លោក​យ៉ូហាន​កំពុង​ដើរ​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ គាត់​ក៏​សុំ​ទាន។ លោក​ពេត្រុស និង​លោក​យ៉ូហាន​សម្លឹង​មើល​គាត់ រួច​ពោល​ថា៖ «ចូរ​មើល​មក​យើង!»។ គាត់​ក៏​ស្តាប់​តាម ដោយ​សង្ឃឹម​ថា​នឹង​បាន​អ្វី​មួយ​ពី​ពួក​លោក។ ប៉ុន្ដែ លោក​ពេត្រុស​មាន​ប្រសាសន៍​ថា៖ «ឯ​ប្រាក់ និង​មាស ខ្ញុំ​គ្មាន​ទេ តែអ្វី​ដែល​ខ្ញុំ​មាន ខ្ញុំ​សូម​ជូន​ដល់​អ្នក។ ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​អ្នក​ស្រុក​ណា‌សារ៉ែត ចូរ​ក្រោក​ឡើង ហើយ​ដើរ​ទៅ!»។ លោក​ក៏​ចាប់​ដៃ​ស្តាំ​គាត់ ហើយ​លើក​ឡើង។ រំពេច​នោះ ប្រអប់​ជើង និង​ភ្នែក​គោ​របស់​គាត់ក៏​មាន​កម្លាំង​ឡើង​ភ្លាម។ គាត់​ក៏​ស្ទុះ​ក្រោក​ឈរ​ឡើង ហើយ​ចាប់​ផ្ដើម​ដើរ​បាន។ គាត់​ក៏​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​ជា‌មួយ​អ្នក​ទាំង​ពីរ ទាំង​ដើរផង លោតផង ហើយ​សរសើរ​តម្កើង​ព្រះ។ ប្រ‌ជាជន​ទាំង​អស់បាន​ឃើញ​គាត់​ដើរ ទាំង​សរសើរ​តម្កើង​ព្រះ គេ​ស្គាល់​គាត់ ថា​ជា​អ្នក​ដែល​តែង​អង្គុយ​សុំ​ទាន នៅ​ត្រង់​មាត់​ទ្វារ​លម្អ​របស់​ព្រះ‌វិហារ។ គេ​មាន​សេចក្តី​អស្ចារ្យ ហើយ​ងឿង‌ឆ្ងល់​ពី​ការ​ដែល​កើត​មាន​ដល់​គាត់។

អាន កិច្ចការ 3

វីដេអូសម្រាប់ កិច្ចការ 3:1-10