កិច្ចការ 19:8-10

កិច្ចការ 19:8-10 គកស១៦

លោក​ប៉ុល​បាន​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ ហើយ​មាន​ប្រសាសន៍​ដោយ​ក្លា‌ហាន អស់​រយៈ​ពេល​បី​ខែ ដោយ​ជជែក​ពន្យល់ ព្រម​ទាំង​ខិត​ខំ​ណែ​នាំ​គេ​ឲ្យ​ជឿ​អំពី​ព្រះរាជ្យ​របស់​ព្រះ។ ប៉ុន្ដែ កាល​អ្នក​ខ្លះ​កើត​មាន​ចិត្ត​រឹង​រូស ហើយ​នៅ​តែ​មិន​ព្រម​ជឿ ទាំង​និយាយ​អាក្រក់​ពី​ផ្លូវ​នោះ​នៅ​មុខ​ក្រុម​ជំនុំ លោក​ក៏​ថយ​ចេញ​ពី​ពួក​គេ ដោយ​នាំ​ពួក​សិស្ស​ទៅ​ជាមួយ រួច​លោក​ជជែក​ពន្យល់​រាល់​ថ្ងៃ​នៅ​ក្នុង​សាលា​របស់​ទីរ៉ា‌នុស។ លោក​ធ្វើ​ដូច្នេះអស់​រយៈ​ពេល​ពីរ​ឆ្នាំ រហូត​ដល់​អស់​អ្នក​ដែល​នៅ​ស្រុក​អាស៊ី បាន​ឮ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ទាំង​សាសន៍​យូដា និង​សាសន៍​ក្រិក។

អាន កិច្ចការ 19