លោកប៉ុលបានចូលទៅក្នុងសាលាប្រជុំ ហើយមានប្រសាសន៍ដោយក្លាហាន អស់រយៈពេលបីខែ ដោយជជែកពន្យល់ ព្រមទាំងខិតខំណែនាំគេឲ្យជឿអំពីព្រះរាជ្យរបស់ព្រះ។ ប៉ុន្ដែ កាលអ្នកខ្លះកើតមានចិត្តរឹងរូស ហើយនៅតែមិនព្រមជឿ ទាំងនិយាយអាក្រក់ពីផ្លូវនោះនៅមុខក្រុមជំនុំ លោកក៏ថយចេញពីពួកគេ ដោយនាំពួកសិស្សទៅជាមួយ រួចលោកជជែកពន្យល់រាល់ថ្ងៃនៅក្នុងសាលារបស់ទីរ៉ានុស។ លោកធ្វើដូច្នេះអស់រយៈពេលពីរឆ្នាំ រហូតដល់អស់អ្នកដែលនៅស្រុកអាស៊ី បានឮព្រះបន្ទូលរបស់ព្រះអម្ចាស់ ទាំងសាសន៍យូដា និងសាសន៍ក្រិក។
អាន កិច្ចការ 19
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: កិច្ចការ 19:8-10
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ