ឥឡូវនេះ បងប្អូនអើយ យើងសូមបង្គាប់អ្នករាល់គ្នា ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងថា ចូរថយចេញឲ្យឆ្ងាយពីបងប្អូនណាដែលរស់នៅដោយខ្ជិលច្រអូស ហើយមិនស្តាប់តាមសេចក្ដីដែលគេបានទទួលពីយើង។ ដ្បិតអ្នករាល់គ្នាដឹងហើយថាគួរយកតម្រាប់តាមយើងបែបណា ព្រោះយើងមិនបានខ្ជិលច្រអូសឡើយ កាលយើងនៅជាមួយអ្នករាល់គ្នា ក៏មិនបានទទួលទានអាហាររបស់អ្នកណាដោយមិនបានបង់ថ្លៃដែរ គឺយើងបានធ្វើការយ៉ាងនឿយហត់ ទាំងយប់ទាំងថ្ងៃ ដើម្បីកុំឲ្យអ្នករាល់គ្នាព្រួយនឹងយើង។ នេះមិនមែនដោយព្រោះយើងគ្មានសិទ្ធិនោះទេ គឺយើងចង់ធ្វើគំរូ ដើម្បីឲ្យអ្នករាល់គ្នាយកតម្រាប់តាម។ កាលយើងនៅជាមួយអ្នករាល់គ្នា យើងបានបង្គាប់អ្នករាល់គ្នាថា បើអ្នកណាមិនព្រមធ្វើការ មិនត្រូវឲ្យអ្នកនោះបរិភោគឡើយ។ ដ្បិតយើងឮថា មានអ្នកខ្លះក្នុងចំណោមអ្នករាល់គ្នា រស់នៅដោយខ្ជិលច្រអូល មិនរវីរវល់នឹងធ្វើការអ្វីសោះ គឺរវល់តែនឹងការឥតប្រយោជន៍។ ដូច្នេះ យើងបង្គាប់ ហើយដាស់តឿនមនុស្សបែបនោះ ក្នុងព្រះអម្ចាស់យេស៊ូវគ្រីស្ទ ឲ្យធ្វើកិច្ចការរបស់ខ្លួនដោយស្រគត់ស្រគំ ហើយបរិភោគអាហារពីកម្លាំងញើសឈាមរបស់ខ្លួនទៅ។ បងប្អូនអើយ កុំរសាយចិត្តនឹងប្រព្រឹត្តអំពើល្អឡើយ។ ប្រសិនបើអ្នកណាមិនស្តាប់តាមពាក្យដែលយើងនិយាយក្នុងសំបុត្រនេះទេ សូមចំណាំមើលអ្នកនោះ ហើយកុំភប់ប្រសព្វជាមួយ ដើម្បីឲ្យអ្នកនោះមានសេចក្ដីខ្មាស។ ប៉ុន្ដែ មិនត្រូវចាត់ទុកគាត់ដូចជាខ្មាំងសត្រូវឡើយ គឺត្រូវទូន្មានគាត់ទុកដូចជាបងប្អូនវិញ។
អាន ២ ថែស្សាឡូនីច 3
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ២ ថែស្សាឡូនីច 3:6-15
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ