លំដាប់នោះ គូស៊ីក៏មកដល់ទូលថា៖ «ទូលបង្គំមានដំណឹងមកថ្វាយព្រះករុណាជាអម្ចាស់នៃទូលបង្គំ ដ្បិតនៅថ្ងៃនេះ ព្រះយេហូវ៉ាបានសងសឹកនឹងពួកក្បត់ ដែលបានលើកដៃទាស់នឹងព្រះករុណាហើយ»។ ស្តេចមានរាជឱង្ការសួរគូស៊ីថា៖ «តើអាប់សាឡុមកូនប្រុសយើងសុខសប្បាយឬទេ?»។ គូស៊ីទូលឆ្លើយថា៖ «សូមឲ្យពួកខ្មាំងសត្រូវនៃព្រះករុណាជាអម្ចាស់នៃទូលបង្គំ និងអស់អ្នកដែលលើកគ្នាក្បត់ចំពោះទ្រង់ បានដូចជាបុត្រាទ្រង់ចុះ»។ នោះស្ដេចមានសេចក្ដីរំជួលក្នុងព្រះហឫទ័យជាខ្លាំង ក៏យាងឡើងទៅក្នុងបន្ទប់ខាងលើខ្លោងទ្វារ ហើយទ្រង់ព្រះកន្សែង កំពុងដែលទ្រង់យាងទៅ ទ្រង់ក៏មានរាជឱង្ការដូច្នេះថា៖ «ឱអាប់សាឡុមបុត្របិតា! បុត្របិតាអើយ! ឱអាប់សាឡុមបុត្របិតាអើយ ស៊ូឲ្យយើងបានស្លាប់ជំនួសឯង ឱអាប់សាឡុមបុត្របិតា! បុត្របិតាអើយ!»។
អាន ២ សាំយូអែល 18
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ២ សាំយូអែល 18:31-33
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ