២ ពេត្រុស ពាក្យលំនាំ
ពាក្យលំនាំ
យើងមិនដឹងថា លោកពេត្រុសបានសរសេរសំបុត្រទីពីរនេះនៅពេលណាទេ។ អ្នកស្រាវជ្រាវខ្លះសន្និដ្ឋានថា មានគ្រីស្ទបរិស័ទម្នាក់បានសរសេរសំបុត្រនេះ ប្រហែលជានៅចុងសតវត្សទីមួយ ឬដើមសតវត្សទីពីរ។
គោលបំណង
សំបុត្រទីពីរនេះ មានបំណងចង់ដាស់តឿនគ្រីស្ទបរិស័ទ កុំឲ្យបណ្ដោយខ្លួនទៅតាមគ្រូអាចារ្យក្លែងក្លាយដែលប្រៀនប្រដៅលទ្ធិផ្សេងៗ ខុសពីការប្រៀនប្រដៅរបស់ពួកសាវក។ ក្នុងសំបុត្រនេះ មានបញ្ជាក់យ៉ាងច្បាស់អំពីដើមកំណើតនៃព្រះគម្ពីរទាំងមូល គឺព្រះវិញ្ញាណនៃព្រះបានណែនាំអ្នកសំណព្វរបស់ព្រះអង្គឲ្យសរសេរ ហេតុនេះហើយបានជាគ្រីស្ទបរិស័ទត្រូវតែយល់ព្រះគម្ពីរ តាមព្រះវិញ្ញាណបំភ្លឺ និងតាមការបង្រៀនរបស់ក្រុមជំនុំ។ នៅជំពូកទីបី ជាការឆ្លើយតបចំពោះអស់អ្នកដែលមើលងាយគ្រីស្ទបរិស័ទ ដោយព្រោះគេទន្ទឹងរង់ចាំព្រះអម្ចាស់យាងមកវិញ។ លោកពេត្រុសតបថា ហេតុដែលព្រះយេស៊ូវពុំបានយាងមកវិញឆាប់ៗ នោះមកពីព្រះអង្គមានព្រះហឫទ័យអត់ធ្មត់ចំពោះមនុស្សមានបាប ព្រះអង្គទុកឱកាសឲ្យមនុស្សជាច្រើនទៀតប្រែចិត្ដ ដើម្បីទទួលការសង្គ្រោះពីព្រះ។
ទើបបានជ្រើសរើសហើយ៖
២ ពេត្រុស ពាក្យលំនាំ: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies