២ ពេត្រុស 3:3-9

២ ពេត្រុស 3:3-9 គកស១៦

ដោយ​ដឹង​សេចក្តី​នេះ​ជា​មុន​ថា នៅ​គ្រា​ចុង​ក្រោយ​បង្អស់ នឹង​មាន​មនុស្ស​ចំអក មក​ចំអកមើល​ងាយ ហើយ​បណ្តោយ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​គេ។ គេ​នឹង​ពោល​ថា៖ «តើ​សេចក្ដី​សន្យា​ពី​ការ​យាង​មក​របស់​ព្រះ‌អង្គ​នៅ​ឯ​ណា? ដ្បិត​តាំង​ពី​ដូន​តា​របស់​យើង​បាន​ស្លាប់​ទៅ អ្វីៗ​ទាំង​អស់​នៅ​តែ​ដដែល ដូច​កាល​ពី​ដើម​កំណើត​ពិភព​លោក​រៀង​មក​ដែរ!»។ ព្រោះ​គេ​ចង់​បំភ្លេច​ការ​នេះ​ថា ផ្ទៃ​មេ​ឃ​មាន​តាំង​ពី​យូរ​លង់​មក​ហើយ ឯផែន​ដី​កើត​ចេញ​ពី​ទឹក នៅ​ក្នុង​ទឹក ដោយ‌សារ​ព្រះ‌បន្ទូល​របស់​ព្រះ ហើយ​ថា ដោយ​សារ​ទឹក ពិភព​លោក​នៅ​ជំនាន់​នោះ​ត្រូវ​ជន់​លិច ហើយ​វិនាស​ទៅ។ តែ​ដោយ​សារ​ព្រះ‌បន្ទូល​ដដែល​ថ្លែង​ថា ផ្ទៃ​មេឃ និង​ផែនដី​ជំនាន់​នេះ ត្រូវ​បម្រុង​ទុក​ឲ្យ​ភ្លើង​ឆេះ រហូត​ដល់​ថ្ងៃ​ជំនុំ‌ជម្រះ ហើយ​បំផ្លាញ​មនុស្ស​ទមិឡ​ល្មើស​ចេញ។ ពួក​ស្ងួន‌ភ្ងា​អើយ សូម​កុំ​ភ្លេច​សេចក្ដី​មួយ​នេះ​ឡើយ គឺ​ថា នៅ​ចំពោះ​ព្រះ‌អម្ចាស់ មួយ​ថ្ងៃ​ទុក​ដូច​ជា​មួយ​ពាន់​ឆ្នាំ ហើយ​មួយ​ពាន់​ឆ្នាំ​ក៏​ទុក​ដូច​ជា​មួយ​ថ្ងៃ​ដែរ ។ ព្រះ‌អម្ចាស់​មិន​ផ្អាក​សេចក្ដី​សន្យា​របស់​ព្រះ‌អង្គ ដូច​អ្នក​ខ្លះ​គិត​ស្មាន​នោះ​ទេ គឺ​ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​អត់‌ធ្មត់​ចំពោះអ្នក​រាល់​គ្នា ដោយ​មិន​ចង់​ឲ្យ​អ្នក​ណា​ម្នាក់​វិនាស​ឡើយ គឺ​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ប្រែ​ចិត្ត​វិញ។

អាន ២ ពេត្រុស 3

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ២ ពេត្រុស 3:3-9