សូម្បីតែពួកទេវតាដែលមានកម្លាំង និងឫទ្ធានុភាពខ្លាំងជាងអ្នកទាំងនោះ ក៏មិនដែលចោទប្រកាន់ ប្រមាថពួកអ្នកទាំងនោះ នៅចំពោះព្រះអម្ចាស់ផង។ ប៉ុន្តែ មនុស្សទាំងនេះ ប្រៀបដូចជាសត្វតិរច្ឆាន គ្មានវិចារណញ្ញាណ កើតមកសម្រាប់តែឲ្យគេចាប់ ហើយសម្លាប់ប៉ុណ្ណោះ គេជេរប្រមាថអ្វីៗដែលគេមិនយល់ ហើយពួកគេនឹងត្រូវវិនាសទៅ ដូចសត្វតិរច្ឆានទាំងនោះដែលត្រូវវិនាសដែរ គេរងទុក្ខជាឈ្នួលនៃអំពើទុច្ចរិតរបស់គេ។ គេរាប់ការនោះជាសេចក្ដីត្រេកត្រអាល ដើម្បីអរសប្បាយនៅពេលថ្ងៃ។ គេជាស្នាមប្រឡាក់ និងជាសេចក្ដីស្មោកគ្រោក ដោយត្រេកអរនឹងសេចក្ដីបញ្ឆោតរបស់ខ្លួន កាលគេជប់លៀងជាមួយអ្នករាល់គ្នា។ គេមានភ្នែកពេញដោយសេចក្តីផិតក្បត់ ដោយធ្វើបាបមិនចេះស្កប់ គេទាក់ទាញព្រលឹងដែលទន់ខ្សោយ។ គេមានចិត្តពូកែខាងលោភលន់ ជាពួកកូនដែលត្រូវបណ្ដាសា។ គេបានបោះបង់ចោលផ្លូវទៀងត្រង់ ហើយវង្វេងទៅតាមផ្លូវរបស់ហោរាបាឡាម ជាកូនរបស់បេអ៊រ ដែលស្រឡាញ់ឈ្មួលនៃអំពើទុច្ចរិត តែគាត់ត្រូវទទួលការស្ដីបន្ទោស ដោយព្រោះអំពើរំលងរបស់ខ្លួន គឺសត្វលាដែលមិនចេះនិយាយ បាននិយាយជាសំឡេងមនុស្ស ហើយឃាត់សេចក្ដីចំកួតរបស់ហោរានោះ។ ពួកអ្នកទាំងនោះសុទ្ធតែជារន្ធទឹកខ្សោះ និងជាពពកដែលខ្យល់ព្យុះបក់ផាត់ ដ្បិតសេចក្ដីងងឹតសូន្យឈឹងបានបម្រុងទុកសម្រាប់ពួកគេ។ គេនិយាយអួតពីសេចក្ដីឥតប្រយោជន៍ គេប្រើតណ្ហាស្រើបស្រាលខាងសាច់ឈាម ដើម្បីទាក់ទាញអស់អ្នក ដែលទើបតែនឹងរួចចេញពីពួកអ្នកដែលរស់នៅក្នុងសេចក្ដីវង្វេង។ គេសន្យាឲ្យអ្នកទាំងនោះមានសេរីភាព តែខ្លួនគេជាទាសករនៃសេចក្ដីពុករលួយ ដ្បិតមនុស្សជាទាសករចំពោះអ្វីដែលមានអំណាចលើខ្លួន។ ព្រោះបើក្រោយពីគេបានរួចពីសេចក្ដីស្មោកគ្រោករបស់លោកីយ៍នេះ ដោយសារការស្គាល់យេស៊ូវគ្រីស្ទ ជាព្រះសង្គ្រោះ និងជាព្រះអម្ចាស់នៃយើងហើយ តែបែរទៅជាជំពាក់ជំពិននឹងសេចក្ដីនេះម្ដងទៀត ហើយសេចក្ដីទាំងនោះបង្រ្កាបគេបាន នោះសណ្ឋានចុងក្រោយរបស់អ្នកនោះ នឹងក្លាយទៅអាក្រក់ជាងមុនទៅទៀត។
អាន ២ ពេត្រុស 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ២ ពេត្រុស 2:11-20
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ