២ ពេត្រុស 1:10-14

២ ពេត្រុស 1:10-14 គកស១៦

ដូច្នេះ បង‌ប្អូន​អើយ ចូរមាន​ចិត្ត​សង្វាត​ថែម​ទៀត ដើម្បី​ធ្វើ​ឲ្យ​ការ​ត្រាស់​ហៅ និង​ការ​ដែល​ព្រះ​រើស​តាំង​អ្នក​រាល់​គ្នា​បាន​ពិត​ប្រាកដ​ឡើង ព្រោះ​បើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ដូច្នេះ នោះ​អ្នក​រាល់​គ្នា​នឹង​មិន​ដែល​ជំពប់​ដួល​ឡើយ។ ដ្បិត​យ៉ាង​នេះនឹង​មាន​ផ្លូវ​បើក​ចំហ​ឲ្យ​អ្នក​រាល់​គ្នា ចូល​ទៅ​ក្នុង​ព្រះរាជ្យ​ដ៏​នៅ​អស់​កល្ប​ជា‌និច្ច​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់ និង​ជា​ព្រះ‌សង្គ្រោះ​នៃ​យើង។ ដូច្នេះ ខ្ញុំ​នឹង​រំឭក​ដាស់​តឿន​អ្នក​រាល់​គ្នាអំពី​គុណ​សម្បត្តិ​ទាំង​នេះ​ជា‌និច្ច ទោះ​បើ​អ្នក​រាល់​គ្នា​ដឹង ហើយ​បាន​តាំង​យ៉ាង​ខ្ជាប់​ខ្ជួន តាម​សេចក្ដី​ពិត​ដែល​អ្នក​រាល់​គ្នា​មាន​ហើយ​ក៏​ដោយ។ ដរាប​ណា​ខ្ញុំ​នៅ​ក្នុង​រូប​កាយ​នេះ​នៅ​ឡើយ ខ្ញុំ​គិត​ថា ជា​ការ​ត្រឹម​ត្រូវ​ណាស់​ដែល​ត្រូវរំឭក​ដាស់‌តឿន​អ្នក​រាល់​គ្នា​ឲ្យ​ភ្ញាក់​ឡើង ដោយ​ដឹង​ថា វេលា​ដែល​ខ្ញុំ​ត្រូវ​ដោះ​រូប​កាយ​របស់​ខ្ញុំ​ចេញ គឺ​នៅ​ពេល​ឆាប់ៗ​នេះ​ហើយ ដូច​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​បាន​បង្ហាញ​ខ្ញុំ។

អាន ២ ពេត្រុស 1

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ២ ពេត្រុស 1:10-14