២ កូរិនថូស 5:14-17

២ កូរិនថូស 5:14-17 គកស១៦

ដ្បិត​សេចក្តី​ស្រឡាញ់​របស់​ព្រះ‌គ្រីស្ទ​បង្ខំ​យើង ព្រោះ​យើង​ជឿ​ច្បាស់​ថា បើ​មនុស្សម្នាក់​បាន​ស្លាប់​ជំនួសមនុស្ស​ទាំង​អស់ នោះ​ឈ្មោះ​ថា មនុស្ស​ទាំង​អស់​បាន​ស្លាប់​ហើយ។ ព្រះ‌អង្គ​បាន​សុគត​ជំនួសមនុស្ស​ទាំង​អស់ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​រស់​នៅ លែង​រស់​សម្រាប់​តែ​ខ្លួន​ឯង​ទៀត គឺ​រស់​សម្រាប់​ព្រះ‌អង្គ​ដែល​បាន​សុគត ហើយ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​សម្រាប់​គេ។ ដូច្នេះ ពី​ពេល​នេះ​តទៅ យើង​ឈប់​ស្គាល់​អ្នក​ណា​ម្នាក់​តាម​បែប​សាច់​ឈាម​ទៀត​ហើយ ទោះ​ជា​យើង​ធ្លាប់​ស្គាល់​ព្រះ‌គ្រីស្ទ​តាម​បែប​សាច់​ឈាមក៏​ដោយ ក៏​ឥឡូវ​នេះ យើង​មិន​ស្គាល់​ព្រះ‌អង្គ​តាម​បែប​នោះ​ទៀត​ទេ។ ដូច្នេះ បើ​អ្នក​ណា​នៅ​ក្នុង​ព្រះ‌គ្រីស្ទ អ្នក​នោះ​កើត​ជា​ថ្មី​ហើយ អ្វីៗ​ដែល​ចាស់​បាន​កន្លង​ផុត​ទៅ មើល៍ អ្វីៗ​ទាំង​អស់​បាន​ត្រឡប់​ជា​ថ្មី​វិញ!

អាន ២ កូរិនថូស 5

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ២ កូរិនថូស 5:14-17