២ កូរិនថូស 2:14-17

២ កូរិនថូស 2:14-17 គកស១៦

ប៉ុន្ដែ អរ​ព្រះ‌គុណ​ដល់​ព្រះ ដែល​ទ្រង់​នាំ​យើង​ឲ្យ​មាន​ជ័យ‌ជម្នះ​ជានិច្ច​ក្នុង​ព្រះ‌គ្រីស្ទ ហើយ​តាម​រយៈ​យើង ការ​ស្គាល់​ព្រះ‌អង្គ សាយក្លិន​ក្រអូប​នៅ​គ្រប់​ទី​កន្លែង។ ដ្បិត​យើង​ជា​ក្លិន​ក្រអូប​របស់​ព្រះ‌គ្រីស្ទ​ចំពោះ​ព្រះ ក្នុង​ចំណោម​អស់​អ្នក​ដែល​កំពុង​តែ​បាន​សង្គ្រោះ និង​ក្នុង​ចំណោម​អស់​អ្នក​ដែល​កំពុង​តែ​វិនាស។ ចំពោះ​មនុស្សមួយ​ពួក ជា​ក្លិន​នៃ​សេចក្តី​ស្លាប់ ដែល​នាំ​ឲ្យ​ស្លាប់ ចំពោះ​មនុស្សមួយ​ពួក​ទៀត ជា​ក្លិន​នៃ​ជីវិត ឲ្យ​មាន​ជីវិត។ តើ​អ្នក​ណា​មាន​សមត្ថ‌ភាព​សម្រាប់​កិច្ច‌ការ​នេះ? ដ្បិត​យើង​មិន​មែន​រក​ចំណេញ​ពី​ព្រះ‌បន្ទូល​របស់​ព្រះ ដូច​មនុស្ស​ជា​ច្រើន​នោះ​ឡើយ តែ​ក្នុង​ព្រះ​គ្រីស្ទ យើង​និយាយ​ក្នុង​នាម​ជា​មនុស្ស​ស្មោះ‌ត្រង់ ជា​មនុស្ស​ដែល​ព្រះ​បាន​ចាត់​ឲ្យ​មក នៅ​ចំពោះ​ព្រះ‌អង្គ។

អាន ២ កូរិនថូស 2

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ២ កូរិនថូស 2:14-17