ប៉ុន្ដែ អរព្រះគុណដល់ព្រះ ដែលទ្រង់នាំយើងឲ្យមានជ័យជម្នះជានិច្ចក្នុងព្រះគ្រីស្ទ ហើយតាមរយៈយើង ការស្គាល់ព្រះអង្គ សាយក្លិនក្រអូបនៅគ្រប់ទីកន្លែង។ ដ្បិតយើងជាក្លិនក្រអូបរបស់ព្រះគ្រីស្ទចំពោះព្រះ ក្នុងចំណោមអស់អ្នកដែលកំពុងតែបានសង្គ្រោះ និងក្នុងចំណោមអស់អ្នកដែលកំពុងតែវិនាស។ ចំពោះមនុស្សមួយពួក ជាក្លិននៃសេចក្តីស្លាប់ ដែលនាំឲ្យស្លាប់ ចំពោះមនុស្សមួយពួកទៀត ជាក្លិននៃជីវិត ឲ្យមានជីវិត។ តើអ្នកណាមានសមត្ថភាពសម្រាប់កិច្ចការនេះ? ដ្បិតយើងមិនមែនរកចំណេញពីព្រះបន្ទូលរបស់ព្រះ ដូចមនុស្សជាច្រើននោះឡើយ តែក្នុងព្រះគ្រីស្ទ យើងនិយាយក្នុងនាមជាមនុស្សស្មោះត្រង់ ជាមនុស្សដែលព្រះបានចាត់ឲ្យមក នៅចំពោះព្រះអង្គ។
អាន ២ កូរិនថូស 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ២ កូរិនថូស 2:14-17
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ