ដូច្នេះ ខ្ញុំបានសម្រេចចិត្តថា ខ្ញុំមិនមកជួបអ្នករាល់គ្នាទាំងព្រួយចិត្តទៀតឡើយ។ ដ្បិតបើខ្ញុំធ្វើឲ្យអ្នករាល់គ្នាព្រួយចិត្តទៅហើយ តើអ្នកណានឹងធ្វើឲ្យខ្ញុំសប្បាយ ក្រៅពីអ្នកដែលខ្ញុំបានធ្វើឲ្យព្រួយចិត្តនោះ? ហេតុនេះបានជាខ្ញុំសរសេរសំបុត្រនោះផ្ញើមកអ្នករាល់គ្នា ដើម្បីកាលណាខ្ញុំមកដល់ ខ្ញុំមិនកើតទុក្ខព្រួយពីអស់អ្នកដែលគួរតែធ្វើឲ្យខ្ញុំអរសប្បាយ ដ្បិតខ្ញុំទុកចិត្តនឹងអ្នករាល់គ្នាទាំងអស់ថា អំណររបស់ខ្ញុំ ក៏ជាអំណររបស់អ្នករាល់គ្នាដែរ។ ដ្បិតខ្ញុំបានសរសេរមកអ្នករាល់គ្នា ទាំងពិបាកចិត្ត ទាំងថប់ព្រួយ ទាំងស្រក់ទឹកភ្នែកជាច្រើន មិនមែនចង់ឲ្យអ្នករាល់គ្នាព្រួយចិត្តទេ គឺចង់ឲ្យអ្នករាល់គ្នាស្គាល់ពីសេចក្តីស្រឡាញ់ជាបរិបូរ ដែលខ្ញុំមានចំពោះអ្នករាល់គ្នាវិញ។ ប៉ុន្តែ បើអ្នកណាម្នាក់ធ្វើឲ្យមានទុក្ខព្រួយ អ្នកនោះមិនបានធ្វើឲ្យខ្ញុំព្រួយទេ គឺឲ្យអ្នករាល់គ្នាទាំងអស់ព្រួយខ្លះ (ខ្ញុំនិយាយដូច្នេះ មិនចង់បំផ្លើសទេ)។ ទោសដែលអ្នករាល់គ្នាភាគច្រើនបានធ្វើដល់មនុស្សបែបនេះ នោះល្មមហើយ ផ្ទុយទៅវិញ សូមអ្នករាល់គ្នាអត់ទោស ហើយកម្សាន្តចិត្តគាត់ ក្រែងគាត់ត្រូវលេបបាត់ ដោយសារកើតទុក្ខព្រួយហួសប្រមាណ។ ដូច្នេះ ខ្ញុំសូមដាស់តឿនអ្នករាល់គ្នា ឲ្យបញ្ជាក់ប្រាប់គាត់ថា អ្នករាល់គ្នាស្រឡាញ់គាត់។ ដ្បិតដោយហេតុនេះបានជាខ្ញុំសរសេរ ដើម្បីលចិត្តអ្នករាល់គ្នាឲ្យដឹងថា តើអ្នករាល់គ្នាស្តាប់បង្គាប់ក្នុងគ្រប់ការទាំងអស់ ឬយ៉ាងណា។ បើអ្នករាល់គ្នាអត់ទោសឲ្យអ្នកណា នោះខ្ញុំក៏អត់ទោសឲ្យអ្នកនោះដែរ ចំពោះខ្ញុំ ប្រសិនបើខ្ញុំបានអត់ទោសពីរឿងអ្វីមួយមែន នោះដោយព្រោះអ្នករាល់គ្នានៅចំពោះព្រះគ្រីស្ទ ដើម្បីកុំឲ្យអារក្សសាតាំងមានឱកាសលើយើង ដ្បិតយើងមិនមែនមិនដឹងពីកិច្ចកលរបស់វានោះឡើយ។ កាលខ្ញុំបានទៅដល់ក្រុងទ្រអាស ដើម្បីប្រកាសដំណឹងល្អអំពីព្រះគ្រីស្ទ មានទ្វារមួយបានបើកចំហឲ្យខ្ញុំក្នុងព្រះអម្ចាស់ តែចិត្តខ្ញុំមិនបានធូរស្បើយសោះ ព្រោះនៅទីនោះ ខ្ញុំរកទីតុស ជាបងប្អូនខ្ញុំមិនឃើញ។ ដូច្នេះ ខ្ញុំក៏លាគេ ហើយបន្តដំណើរទៅស្រុកម៉ាសេដូន។
អាន ២ កូរិនថូស 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ២ កូរិនថូស 2:1-13
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ