២ កូរិនថូស 10:1-3

២ កូរិនថូស 10:1-3 គកស១៦

ខ្ញុំ ប៉ុល ដែល​គេ​និយាយ​ថា កាល​នៅ​ជា​មួយ​អ្នក​រាល់​គ្នា ខ្ញុំ​មាន​ឫក‌ពា​សុភាព តែ​ពេល​នៅ​ឆ្ងាយ មាន​សេចក្តី​ក្លា‌ហាន​ចំពោះ​អ្នក​រាល់​គ្នា ខ្ញុំ​សូម​ទូន្មាន​អ្នក​រាល់​គ្នា​ដោយ​ចិត្ត​សុភាព និង​ចិត្ត​ស្លូត​បូត​របស់​ព្រះ‌គ្រីស្ទ ខ្ញុំ​សូម​អង្វរ​អ្នក​រាល់​គ្នា​ថា ពេល​ខ្ញុំ​មក​ដល់ នោះ​សូមកុំ​ឲ្យ​ខ្ញុំ​ក្លា‌ហាន ដូច​ដែល​ខ្ញុំ​បាន​តាំង​ចិត្ត​ជា​ស្រេច​ថា ខ្ញុំ​មិន​ខ្លាច​នឹង​ស្ដី​បន្ទោស​អ្នក​ខ្លះ​ដែល​ស្មាន​ថា យើង​រស់​នៅ​តាម​សាច់​ឈាម​នោះ​ឡើយ។ ដ្បិត​ទោះ​ជា​យើង​រស់​នៅ​ខាង​សាច់​ឈាមក៏​ដោយ ក៏​យើង​មិន​តយុទ្ធ​តាម​សាច់​ឈាម​ដែរ