២ កូរិនថូស 1:21-24

២ កូរិនថូស 1:21-24 គកស១៦

គឺ​ព្រះ​ហើយ​ដែល​តាំង​យើង​ឲ្យ​ខ្ជាប់‌ខ្ជួន​ជា​មួយ​អ្នក​រាល់​គ្នា​ក្នុង​ព្រះគ្រីស្ទ ហើយ​ដែល​បាន​ចាក់​ប្រេង​តាំង លើ​យើង ព្រះ‌អង្គ​បាន​ដៅ​ចំណាំ​យើង ហើយ​ប្រទាន​ព្រះ‌វិញ្ញាណ​មក​ក្នុង​ចិត្ត​យើង ទុក​ជា​របស់​បញ្ចាំ​ចិត្ត។ ខ្ញុំ​សូម​យក​ព្រះ​ជា​សាក្សី​ពី​ចិត្ត​ខ្ញុំ​ថា ដែល​ខ្ញុំ​មិន​ទាន់​មក​ក្រុង​កូរិន‌ថូស​ទៀត គឺ​ដោយ​ប្រណី​ដល់​អ្នក​រាល់​គ្នា មិន​មែន​មាន​ន័យ​ថា យើង​ធ្វើ​ជា​ម្ចាស់​លើ​ជំនឿ​របស់​អ្នក​រាល់​គ្នា​ឡើយ គឺ​យើង​ជា​អ្នក​រួមការ​ងារ​ជាមួយ​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​អំណរ ព្រោះ​អ្នក​រាល់​គ្នា​បាន​ឈរ​មាំ​ក្នុង​ជំនឿ​ហើយ។

អាន ២ កូរិនថូស 1