១ ធីម៉ូថេ 4:7-10

១ ធីម៉ូថេ 4:7-10 គកស១៦

កុំ​រវល់​នឹង​រឿង​ព្រេង​ឥត​ខ្លឹម​សារ​របស់​ស្ត្រី​ចាស់ៗ​ឡើយ តែ​ត្រូវ​បង្ហាត់​ខ្លួន​ខាង​ឯ​ការ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​វិញ ដ្បិត​ការ​បង្ហាត់​ខ្លួន​ប្រាណ​មាន​ប្រយោជន៍​បន្តិច​បន្តួច​ប៉ុណ្ណោះ តែ​ឯ​ការ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ មាន​ប្រយោជន៍​គ្រប់​ជំពូក​ទាំង​អស់ ក៏​មាន​សេចក្ដី​សន្យា ទាំង​សម្រាប់​ជីវិត​នៅ​បច្ចុប្បន្ន ទាំង​សម្រាប់​ជីវិត​នៅ​បរលោក។ ពាក្យ​នេះ​ពិត​ប្រាកដ​មែន ហើយ​គួរ​ទទួល​យក​ទាំង​ស្រុង។ ដ្បិត​គឺ​ដោយ​ហេតុ​នេះ​ហើយ​បាន​ជា​យើង​ធ្វើ​ការ​នឿយ​ហត់ ហើយ​តយុទ្ធ ព្រោះ​យើង​មាន​សង្ឃឹម​ដល់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ ដែល​ជា​ព្រះ‌សង្គ្រោះ​របស់​មនុស្ស​ទាំង‌អស់ ជា​ពិសេស​របស់​អស់​អ្នក​ដែល​ជឿ។

អាន ១ ធីម៉ូថេ 4