ដូច្នេះ អ្នកអភិបាលត្រូវតែជាមនុស្សរកកន្លែងបន្ទោសមិនបាន មានប្រពន្ធតែមួយ មានចិត្តធ្ងន់ធ្ងរ ចេះគ្រប់គ្រងចិត្ត មានកិរិយាមារយាទល្អ ចេះរាក់ទាក់ ប្រសប់ក្នុងការបង្រៀន មិនចំណូលស្រា មានចិត្តស្លូតបូត មិនចេះរករឿងហេតុ មិនឈ្លោះប្រកែក មិនស្រឡាញ់ប្រាក់។ គាត់ត្រូវចេះគ្រប់គ្រងក្រុមគ្រួសាររបស់ខ្លួនបានល្អ ទាំងឲ្យកូនចៅចេះស្តាប់បង្គាប់ និងមានកិរិយាថ្លៃថ្នូរគ្រប់ជំពូក ដ្បិតប្រសិនបើមនុស្សម្នាក់មិនចេះគ្រប់គ្រងក្រុមគ្រួសាររបស់ខ្លួន ធ្វើដូចម្ដេចឲ្យគាត់អាចថែរក្សាក្រុមជំនុំរបស់ព្រះបាន? អ្នកដែលទើបនឹងជឿថ្មី ធ្វើពុំបានឡើយ ក្រែងគាត់អាចនឹងអួតបំប៉ោង ហើយធ្លាក់ទៅក្នុងទោសរបស់អារក្ស។ ម្យ៉ាងទៀត អ្នកនោះត្រូវមានកេរ្ដិ៍ឈ្មោះល្អពីអ្នកដទៃផងដែរ ក្រែងគេត្មះតិះដៀល ហើយធ្លាក់ទៅក្នុងអន្ទាក់របស់អារក្ស។
អាន ១ ធីម៉ូថេ 3
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ ធីម៉ូថេ 3:2-7
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ