ប៉ុន្តែ បងប្អូនអើយ អ្នករាល់គ្នាមិននៅក្នុងសេចក្ដីងងឹត ដែលបណ្តាលឲ្យថ្ងៃនោះមកដល់អ្នករាល់គ្នា ដូចជាចោរនោះទេ ដ្បិតអ្នករាល់គ្នាជាកូននៃពន្លឺ និងជាកូននៃថ្ងៃ យើងមិនមែនជាពួកយប់ ឬជាពួកសេចក្តីងងឹតឡើយ។ ដូច្នេះ យើងត្រូវចាំយាម ហើយដឹងខ្លួន មិនត្រូវដេកលក់ដូចជាអ្នកឯទៀតទេ។ ដ្បិតអស់អ្នកដែលដេកលក់ គេតែងដេកនៅពេលយប់ ហើយអស់អ្នកដែលស្រវឹងស្រា ក៏តែងស្រវឹងនៅពេលយប់ដែរ។ ប៉ុន្ដែ យើងដែលជាពួកថ្ងៃ យើងត្រូវដឹងខ្លួន ទាំងយកជំនឿ និងសេចក្ដីស្រឡាញ់មកពាក់ជាអាវក្រោះ ហើយយកសេចក្ដីសង្ឃឹមនៃការសង្គ្រោះ មកពាក់ជាមួកសឹក។ ដ្បិតព្រះមិនបានតម្រូវយើងសម្រាប់សេចក្ដីក្រោធទេ គឺសម្រាប់ឲ្យបានទទួលការសង្គ្រោះវិញ តាមរយៈព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើង ដែលទ្រង់សុគតជួសយើង ដើម្បីឲ្យយើងបានរស់នៅជាមួយព្រះអង្គ ទោះបើយើងនៅរស់ ឬដេកលក់ក្តី។ ដូច្នេះ ចូរលើកទឹកចិត្តគ្នា ហើយស្អាងចិត្តគ្នាទៅវិញទៅមក ដូចដែលអ្នករាល់គ្នាកំពុងតែធ្វើនេះស្រាប់។
អាន ១ ថែស្សាឡូនីច 5
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ ថែស្សាឡូនីច 5:4-11
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ