១ ថែស្សាឡូនីច 2:4-8

១ ថែស្សាឡូនីច 2:4-8 គកស១៦

តែ​តាម​ដែល​ព្រះ​សាក‌ល្បង​យើង ឃើញ​ថា គួរ​ផ្ញើ​ព្រះ‌បន្ទូល​ទុក​នឹង​យើង​ជា​យ៉ាង​ណា យើងក៏​និយាយ​យ៉ាង​នោះ​ដែរ មិន​មែន​ដូច​ជា​ចង់​ផ្គាប់​ចិត្ត​មនុស្ស​ទេ គឺ​ផ្គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ ដែល​ទ្រង់​ល្បង​ល​ចិត្ត​យើង​នោះ​វិញ។ អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា យើង​មិន​ដែល​ប្រើ​ពាក្យ​បញ្ចើច​បញ្ជើ ឬ​ប្រព្រឹត្ត​ដោយ​ចិត្ត​លោភ‌លន់​ឡើយ ដ្បិត​មាន​ព្រះ​ជា​សាក្សី​ស្រាប់។ យើង​មិន​ស្វែង​រក​ការសរសើរ​ពី​មនុស្ស​ឡើយ ទោះ​ពី​អ្នក​រាល់​គ្នា ឬ​ពី​អ្នក​ណា​ទៀត​ក្តី ទោះ​បើ​យើង​មាន​សិទ្ធិ​អាច​បង្គាប់ ក្នុង​នាម​ជា​សាវក​របស់​ព្រះ‌គ្រីស្ទ​ក៏​ដោយ តែ​យើង​បាន​រស់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ដោយ​ចិត្ត​ស្លូត‌បូត ដូច​ជា​ម្តាយ​ថ្នម​កូន ដែល​កំពុង​នៅ​បៅ។ ដោយ​សារ​យើង​ស្រឡាញ់​អ្នក​រាល់​គ្នាខ្លាំង​យ៉ាង​នេះ បាន​ជា​យើង​មិន​ត្រឹម​តែ​ចែក​ចាយ​ដំណឹង​ល្អ​ពី​ព្រះ​ដល់​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ជីវិត​របស់​យើង​ទៀត​ផង ព្រោះ​អ្នក​រាល់​គ្នា​ជាទី​ស្រឡាញ់​របស់​យើង​ណាស់។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ១ ថែស្សាឡូនីច 2:4-8