ដូច្នេះ សូមព្រះអង្គប្រទានឲ្យទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ មានចិត្តប្រកបដោយប្រាជ្ញា ដើម្បីនឹងគ្រប់គ្រងលើប្រជារាស្ត្ររបស់ព្រះអង្គ ប្រយោជន៍ឲ្យទូលបង្គំបានពិចារណាដឹងខុសត្រូវ ដ្បិតតើមានអ្នកណាអាចនឹងគ្រប់គ្រងលើប្រជារាស្ត្ររបស់ព្រះអង្គ ដែលមានគ្នាច្រើនទាំងនេះបាន?»។ ព្រះអម្ចាស់សព្វព្រះហឫទ័យចំពោះសេចក្ដីដែលព្រះបាទសាឡូម៉ូនបានសូមនោះ។ ព្រះទ្រង់មានព្រះបន្ទូលតបថា៖ «ដោយព្រោះឯងបានសូមសេចក្ដីនេះ គឺមិនបានសូមឲ្យបានអាយុវែង ឬឲ្យបានទ្រព្យសម្បត្តិ ឬឲ្យបានយកជីវិតរបស់ពួកខ្មាំងសត្រូវឡើយ គឺបានសូមឲ្យមានយោបល់សម្រាប់នឹងយល់សេចក្ដីយុត្តិធម៌វិញ ដូច្នេះ យើងនឹងធ្វើតាមពាក្យរបស់អ្នក គឺយើងឲ្យអ្នកមានចិត្តប្រកបដោយប្រាជ្ញា និងយោបល់ ដែលគ្មានអ្នកណាដូចអ្នកឡើយ តាំងពីមុន ឬទៅអនាគត ក៏នឹងគ្មានអ្នកណាមួយកើតឡើងឲ្យដូចអ្នកដែរ។ យើងក៏បានឲ្យនូវអ្វីដែលអ្នកមិនបានសូមផងដែរ គឺទាំងទ្រព្យសម្បត្តិ និងកេរ្តិ៍ឈ្មោះ សម្រាប់មួយជីវិតរបស់អ្នក គ្មានស្តេចណាមួយដែលអាចប្រៀបផ្ទឹមនឹងអ្នកបានឡើយ។ ប្រសិនបើអ្នកប្រព្រឹត្តតាមអស់ទាំងផ្លូវរបស់យើង កាន់តាមបញ្ញត្តិ និងក្រឹត្យក្រមរបស់យើងទាំងប៉ុន្មាន ដូចជាដាវីឌ បិតារបស់អ្នកបានប្រព្រឹត្ត នោះយើងនឹងចម្រើនឲ្យអ្នកមានអាយុវែងថែមទៀត»។
អាន ១ ពង្សាវតារក្សត្រ 3
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ ពង្សាវតារក្សត្រ 3:9-14
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ