១ ពង្សាវ‌តារ‌ក្សត្រ 2:2-4

១ ពង្សាវ‌តារ‌ក្សត្រ 2:2-4 គកស១៦

«បិតា​ជិត​នឹង​លា​ចាក​លោក​នេះ​ហើយ ដូច្នេះ ចូរ​រឹង​មាំ ហើយ​ធ្វើ​ខ្លួន​ឲ្យ​ក្លាហាន​ឡើង ចូរ​ស្ដាប់​បង្គាប់​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​បុត្រ ចូរ​ប្រព្រឹត្ត​តាម​អស់​ទាំង​ផ្លូវ​របស់​ទ្រង់ ព្រម​ទាំង​ស្ដាប់​តាម​បញ្ជា តាម​បញ្ញត្តិ និង​បន្ទាល់​របស់​ព្រះ‌អង្គ ដូច​ដែល​បាន​កត់​ទុក​ក្នុង​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ ដើម្បី​ឲ្យ​បុត្រ​មាន​ជោគ‌ជ័យ​ក្នុង​គ្រប់​កិច្ច‌ការ​ដែល​បុត្រ​ធ្វើ និង​នៅ​កន្លែង​ណា​ដែល​បុត្រ​ទៅ។ ធ្វើ​ដូច្នោះ ព្រះ‌យេហូវ៉ា​នឹង​សម្រេច​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​នឹង​បិតា​ថា "បើ​កូន​ចៅ​របស់​ឯង​រក្សា​ផ្លូវ​របស់​គេ ឲ្យ​បាន​ដើរ​នៅ​ចំពោះ​មុខ​យើង ដោយ​ស្មោះ‌ត្រង់ អស់​ពី​ចិត្ត អស់​ពី​ព្រលឹង​គេ នោះ​នឹង​មិន​ដែល​ខាន​មាន​ពូជ​ឯង អង្គុយ​លើ​បល្ល័ង្ក​រាជ្យ​នៃ​សាសន៍​អ៊ីស្រា‌អែល​ឡើយ"។