ព្រះបាទអ័ហាប់ប្រាប់ដល់យេសិបិល ពីគ្រប់ទាំងការដែលលោកអេលីយ៉ាបានធ្វើ ហើយពីការដែលលោកបានសម្លាប់ហោរាទាំងប៉ុន្មានដោយដាវ ដូច្នេះ ព្រះនាងយេសិបិលចាត់គេឲ្យនាំពាក្យទៅប្រាប់លោកអេលីយ៉ាថា៖ «ដល់ស្អែកនេះ ពេលថ្មើនេះ បើយើងមិនបានធ្វើឲ្យជីវិតឯងបានដូចជាជីវិតនៃអ្នកទាំងនោះទេ នោះសូមឲ្យអស់ទាំងព្រះធ្វើដល់យើងដូច្នោះវិញ ហើយលើសទៅទៀតផង»។ កាលលោកបានជ្រាបដូច្នោះហើយ លោកក៏ក្រោករត់ទៅឲ្យរួចជីវិត បានទៅដល់បៀរ-សេបា ជាស្រុករបស់ពួកយូដា លោកក៏ទុកអ្នកបម្រើនៅទីនោះ។ ប៉ុន្តែ លោកដើរពេញមួយថ្ងៃ ចូលក្នុងទីរហោស្ថាន ទៅអង្គុយនៅក្រោមដើមដង្កោ រួចទូលសូមឲ្យខ្លួនស្លាប់ទៅ ដោយពាក្យថា៖ «ល្មមហើយ ឱព្រះយេហូវ៉ាអើយ សូមយកព្រលឹងទូលបង្គំទៅឥឡូវចុះ ដ្បិតទូលបង្គំមិនវិសេសជាងបុព្វបុរសទូលបង្គំទេ»។ លោកក៏ប្រះខ្លួនដេកលក់ នៅក្រោមដើមដង្កោនោះ មានទេវតាមកដាស់លោកប្រាប់ថា៖ «ចូរក្រោកឡើង បរិភោគសិន»។
អាន ១ ពង្សាវតារក្សត្រ 19
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ ពង្សាវតារក្សត្រ 19:1-5
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ