១ យ៉ូហាន 3:19-23

១ យ៉ូហាន 3:19-23 គកស១៦

យើង​នឹង​ដឹង​ដោយ​សារ​សេចក្ដី​នេះ​ឯង​ថា យើង​កើត​មក​ពី​សេចក្ដី​ពិត ហើយ​ធ្វើ​ឲ្យ​យើងមានទំនុក​ចិត្តនៅ​ចំពោះ​ព្រះ‌អង្គ ដ្បិត​ពេល​ណា​ចិត្ត​របស់​យើង​ដាក់​ទោស​យើង នោះ​ព្រះ‌ទ្រង់​ធំ​ជាង​ចិត្ត​របស់​យើង​ទៅ​ទៀត ហើយ​ទ្រង់​ជ្រាប​គ្រប់​ទាំង​អស់។ ពួក​ស្ងួន‌ភ្ងា​អើយ ប្រសិន‌បើ​ចិត្ត​របស់​យើង​មិន​ដាក់​ទោស​យើង​ទេ នោះ​យើង​មាន​សេចក្ដី​ក្លា‌ហាននៅ​ចំពោះ​ព្រះ ហើយ​អ្វី​ក៏​ដោយ​ដែល​យើង​ទូល​សូម​ពី​ព្រះ‌អង្គ នោះ​យើង​នឹង​ទទួលពីព្រះ‌អង្គមិន​ខាន ព្រោះ​យើង​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះ‌អង្គ ហើយ​ប្រព្រឹត្ត​អំពើណា​ដែល​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ។ រី​ឯ​បទ‌បញ្ជា​របស់​ព្រះ‌អង្គ គឺយើង​ត្រូវ​ជឿ​ដល់​ព្រះ‌នាម​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ ហើយ​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ព្រះ‌អង្គ​បាន​បង្គាប់​មក​យើង។

អាន ១ យ៉ូហាន 3

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ១ យ៉ូហាន 3:19-23