១ យ៉ូហាន 2:27-29

១ យ៉ូហាន 2:27-29 គកស១៦

រី​ឯ​ប្រេង​តាំង​ដែលអ្នក​រាល់​គ្នា​បានទទួល​ពី​ព្រះ‌អង្គ នោះស្ថិត​នៅ​ជាប់​ក្នុង​អ្នក​រាល់​គ្នា ហើយ​អ្នក​មិន​ត្រូវ​ការឲ្យ​អ្នក​ណា​បង្រៀន​អ្នក​រាល់​គ្នា​ឡើយ។ ប៉ុន្តែ ពេល​ប្រេង​តាំង​បង្រៀន​ពី​គ្រប់​ការ​ទាំង​អស់ដល់​អ្នក​រាល់​គ្នា នោះជា​សេចក្ដី​ពិត មិន​មែន​ជា​សេចក្ដី​ភូត​ភរ​ទេ ចូរ​អ្នក​រាល់​គ្នា​នៅ​ជាប់​ក្នុង​ព្រះ‌អង្គ ដូច​សេចក្ដី​ដែល​បាន​បង្រៀន​អ្នក​រាល់​គ្នា​ចុះ។ ឥឡូវ​នេះ កូន​តូចៗ​អើយ ចូរ​នៅ​ជាប់​ក្នុង​ព្រះ‌អង្គ​ចុះ ដើម្បី​កាល​ណា​ព្រះ‌អង្គ​លេច​មក នោះ​យើង​នឹង​មាន​ទំនុក​ចិត្ត ហើយ​មិន​ត្រូវ​ខ្មាស​នៅ​ចំពោះ​ព្រះ‌អង្គ ក្នុង​កាល​ដែល​ទ្រង់​យាង​មក​នោះ​ឡើយ។ ប្រសិន‌បើ​អ្នក​រាល់​គ្នា​ដឹង​ថា ព្រះ‌អង្គ​សុចរិត នោះ​អ្នក​អាច​នឹង​ប្រាកដ​ថា អស់​អ្នក​ដែល​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត នោះ​សុទ្ធ​តែ​បាន​កើតមក​ពី​ព្រះ‌អង្គ​ទាំង​អស់។

អាន ១ យ៉ូហាន 2

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ១ យ៉ូហាន 2:27-29