១ យ៉ូហាន 2:21-26

១ យ៉ូហាន 2:21-26 គកស១៦

ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា មិន​មែន​ដោយ​ព្រោះ​អ្នក​រាល់​គ្នា​មិន​ស្គាល់​សេចក្ដី​ពិត​នោះ​ទេ គឺ​ដោយ​ព្រោះអ្នក​បាន​ស្គាល់​សេចក្ដី​ពិត​ហើយ ហើយ​ក៏​ដឹង​ថា គ្មានពាក្យ​ភូត​ភរ​ណា​កើត​មក​ពី​សេចក្ដី​ពិត​ឡើយ។ តើ​អ្នក​ណា​ជា​អ្នក​កុហក? គឺ​មាន​តែ​អ្នក​ដែល​បដិសេធ​ថា ព្រះ‌យេ‌ស៊ូវ​មិន​មែន​ជា​ព្រះ‌គ្រីស្ទ​ប៉ុណ្ណោះ។ អ្នក​ណា​ដែល​បដិសេធ​មិន​ព្រម​ទទួល​ស្គាល់​ព្រះ‌វរ‌បិតា និង​ព្រះ‌រាជ‌បុត្រា អ្នក​នោះ​ហើយ​ជា​អ្នក​ទទឹង​នឹង​ព្រះ‌គ្រីស្ទ។ អ្នក​ដែលបដិសេធ​មិន​ទទួល​ស្គាល់​ព្រះ‌រាជ‌បុត្រា អ្នក​នោះ​គ្មាន​ព្រះ‌វរ‌បិតា​ទេ ឯ​អ្នក​ណា​ដែល​ទទួល​ស្គាល់​ព្រះ‌រាជ‌បុត្រា អ្នក​នោះ​ក៏​មាន​ព្រះ‌វរ‌បិតា​ដែរ។ ដូច្នេះ ចូរ​ឲ្យ​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​បាន​ឮ​ពី​ដើម​មក បាន​នៅ​ជាប់​ក្នុង​អ្នក​រាល់​គ្នា​ចុះ។ ប្រសិន‌បើ​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​បាន​ឮ​តាំង​ពី​ដើម​មក ស្ថិត​នៅ​ជាប់​ក្នុង​អ្នក​រាល់​គ្នា​មែន នោះ​អ្នក​រាល់​គ្នាក៏​នឹង​នៅ​ជាប់​ក្នុង​ព្រះ‌រាជ‌បុត្រា និង​ក្នុង​ព្រះ‌វរ‌បិតា​ដែរ។ នេះ​ហើយ​ជា​សេចក្ដី​ដែល​ព្រះ‌អង្គ​បាន​សន្យា​ជាមួយ​យើង គឺ​ជីវិត​អស់​កល្ប​ជា‌និច្ច។ ខ្ញុំ​បាន​សរសេរ​សេចក្ដី​ទាំង​នេះ​មក​អ្នក​រាល់​គ្នា ស្ដី​អំពី​អស់​អ្នក​ដែល​បញ្ឆោត​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង។

អាន ១ យ៉ូហាន 2