១ កូរិន‌ថូស 16

16
ការ​រៃ​ប្រាក់​សម្រាប់​ពួក​បរិសុទ្ធ
1ឥឡូវ​នេះ ខាង​ឯ​ការ​រៃ​ប្រាក់​សម្រាប់​ពួក​បរិសុទ្ធ ចូរ​អ្នក​រាល់​គ្នា​ធ្វើ​ដូច​ដែល​ខ្ញុំ​បាន​បង្គាប់​ដល់​ក្រុម​ជំនុំ​នានា​នៅ​ស្រុក​កា‌ឡា‌ទី​ចុះ 2គឺ​រាល់​ថ្ងៃ​ទីមួយ​ក្នុង​សប្ដាហ៍ ចូរ​អ្នក​រាល់​គ្នា​សន្សំ​ទុក​ដោយ​ឡែក​រៀងខ្លួន តាម​អ្វីៗ​ដែល​ព្រះ​បាន​ចម្រើន​ឲ្យ កុំ​ចាំ​ពេល​ខ្ញុំ​មក​ដល់ ទើប​រៃ​អង្គាស​នោះ​ឡើយ។ 3កាល​ណា​ខ្ញុំ​មក​ដល់ ខ្ញុំ​នឹង​ចាត់​អ្នក​ណា​ដែល​អ្នក​រាល់​គ្នា​ពេញ​ចិត្ត ឲ្យកា​ន់​សំបុត្រ ហើយ​យក​អំណោយ​របស់​អ្នក​រាល់​គ្នា​ទៅ​ក្រុង​យេរូ‌សាឡិម។ 4ប្រសិន‌បើ​គួរ​ឲ្យ​ខ្ញុំ​ទៅ​ដែរ នោះ​ពួកគេ​នឹង​ធ្វើ​ដំណើរ​ជា​មួយ​ខ្ញុំ។
គម្រោង​ការ​របស់​លោក​ប៉ុល
5កាល​ណា​ខ្ញុំ​បាន​ឆ្លង​កាត់​ស្រុក​ម៉ា‌សេ‌ដូន​ហើយ ខ្ញុំ​នឹង​មក​ជួប​អ្នក​រាល់​គ្នា (ដ្បិត​ខ្ញុំ​ត្រូវ​តែ​ឆ្លង​កាត់​ស្រុក​ម៉ា‌សេ‌ដូន​សិន) 6ហើយ​ប្រហែល​ជា​ខ្ញុំ​នឹង​ស្នាក់​នៅ​ជាមួយ​អ្នក​រាល់​គ្នា ឬ​អាច​នៅ​ពេញ​មួយ​រដូវ​រងា​ផង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជូន​ដំណើរ​ខ្ញុំ​បន្ត​ទៅ​កន្លែង​ដែល​ខ្ញុំ​ត្រូវ​ទៅ។ 7ដ្បិត​ខ្ញុំ​មិន​ចង់​មក​ជួប​អ្នក​រាល់​គ្នា ត្រឹម​តែ​ពេល​ឆ្លង​កាត់​ឥឡូវ​នេះ​ទេ ដ្បិត​ខ្ញុំ​សង្ឃឹម​ថា​នឹង​ស្នាក់​នៅ​ជាមួយ​អ្នក​រាល់​គ្នា​មួយ​រយៈ ប្រសិន‌បើ​ព្រះ‌អម្ចាស់​អនុញ្ញាត​ឲ្យ។ 8ប៉ុន្តែ ខ្ញុំ​នឹង​ស្នាក់​នៅ​ក្រុង​អេភេ‌សូរ រហូត​ដល់​បុណ្យ​ថ្ងៃ​ទី​ហា​សិប 9ដ្បិត​មាន​ទ្វារ​យ៉ាង​ធំ​បាន​បើក​ចំហរ សម្រាប់​ឲ្យ​ខ្ញុំ​បំពេញ​ការ​ងារ​យ៉ាង​មាន​ប្រសិទ្ធ‌ភាព ហើយ​ក៏​មាន​អ្នក​ប្រឆាំង​ជា​ច្រើន​ដែរ។
10ប្រសិន‌បើ​ធីម៉ូថេ​មក​ដល់ សូម​រាក់​ទាក់​ទទួល កុំ​ឲ្យ​គាត់​ព្រួយ​បារម្ភ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ដ្បិត​គាត់​ក៏​ធ្វើ​ការ​របស់​ព្រះ‌អម្ចាស់​ដូច​ខ្ញុំ​ដែរ 11ដូច្នេះ កុំ​ឲ្យ​អ្នក​ណា​មើល​ងាយ​គាត់​ឡើយ តែ​ត្រូវ​ជួយ​គាត់​ឲ្យ​បន្ត​ដំណើរ​ដោយ​សុខ‌សាន្ត ដើម្បី​ឲ្យ​គាត់​បាន​មក​ជួប​ខ្ញុំ ដ្បិត​ខ្ញុំ និង​ពួក​បង‌ប្អូន​កំពុង​រង់​ចាំ​គាត់។
12រីឯ​លោក​អ័ប៉ុ‌ឡូស ជា​បង‌ប្អូន​យើង ខ្ញុំ​បាន​ដាស់​តឿន​គាត់​យ៉ាង​ខ្លាំង​ឲ្យ​មក​សួរ​សុខ​ទុក្ខ​អ្នក​រាល់​គ្នា ជា​មួយ​ពួក​បង‌ប្អូន​ឯទៀត តែ​គាត់​មិន​ព្រម​មក​ឥឡូវ​នេះ​ទេ គាត់​នឹង​មក នៅ​ពេល​ណា​គាត់​មាន​ឱកាស។
ពាក្យ​ផ្ដែ‌ផ្ដាំ​ផ្សេងៗ
13ចូរ​ចាំ​យា​ម ចូរ​ឈរ​ឲ្យ​មាំ‌មួន​ក្នុង​ជំនឿ ចូរ​ប្រព្រឹត្ត​ដោយ​ក្លាហាន ចូរ​មាន​កម្លាំង​ឡើង។ 14ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​គ្រប់​ការ​ទាំង‌អស់ ដោយ​សេចក្តី​ស្រឡាញ់។
15បង‌ប្អូន​អើយ អ្នក​រាល់​គ្នា​ជ្រាប​ហើយ​ថា ក្រុម​គ្រួសារ​របស់​លោក​ស្ទេផា‌ណាស ជា​ផល​ដំបូង​នៅ​ស្រុក​អា​ខៃ ហើយ​គេ​បាន​ដាក់​ខ្លួន​បម្រើ​ដល់​ពួក​បរិសុទ្ធ។ 16ដូច្នេះ ខ្ញុំ​សូម​ដាស់​តឿន​ឲ្យ​អ្នក​រាល់​គ្នា​ចុះ​ចូល​នឹង​មនុស្ស​បែប​នេះ​ចុះ ព្រម​ទាំង‌អស់​អ្នក​ដែល​ធ្វើ​ការ​នឿ​យ​ហ​ត់ រួម​ជាមួយ​បង‌ប្អូន​ទាំង​នោះ​ផង។ 17ខ្ញុំ​ត្រេក​អរ​នឹង​ការ​មក​ដល់​របស់​លោក​ស្ទេផា‌ណាស លោក​ភ័រទូ‌ណាតុស និង​លោក​អ័ខៃ‌កុស ព្រោះ​អ្នក​ទាំង​នោះ​បាន​បំពេញ​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​ខកខាន 18ដ្បិត​គេ​បាន​ធ្វើ​ឲ្យ​វិញ្ញាណ​ខ្ញុំ និង​វិញ្ញាណ​អ្នក​រាល់​គ្នា​ធូរ​ស្បើយ។ ដូច្នេះ សូម​រាប់​អាន​មនុស្ស​បែប​នេះ​ចុះ។
19ក្រុម​ជំនុំ​ទាំង​ឡាយ​នៅ​ស្រុក​អាស៊ី សូម​ជម្រាប​សួរ​មក​អ្នក​រាល់​គ្នា។ លោក​អ័រ‌គី​ឡា និង​នាង​ព្រី‌ស៊ីល ព្រ​ម​ទាំង​ក្រុម​ជំនុំ​ដែល​ប្រជុំ​នៅ​ផ្ទះ​គាត់ ក៏​សូម​ជម្រាប​សួរ​មក​អ្នក​រាល់​គ្នា​យ៉ាង​អស់​ពី​ចិត្ត ក្នុង​ព្រះ‌អម្ចាស់​ដែរ។ 20ពួក​បង‌ប្អូន​ទាំង‌អស់​គ្នា ក៏​សូម​ជម្រាប​សួរ​មក​អ្នក​រាល់​គ្នា​ដែរ។ សូម​អ្នក​រាល់​គ្នា​ជម្រាប​សួរ​គ្នា​ទៅ​វិញ​ទៅ​មក ដោយការ​ថើប​បរិសុទ្ធ​ផង។
21ខ្ញុំ ប៉ុល សរ‌សេរ​ពាក្យ​ជម្រាប​សួរ​នេះ ដោយ​ដៃ​របស់​ខ្ញុំ​ផ្ទាល់។ 22បើ​អ្នក​ណា​មិន​ស្រឡាញ់​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ ឲ្យ​អ្នក​នោះ​ត្រូវ​បណ្តាសា​ទៅ​ចុះ។ ម៉ារ៉ា‌ណាថា! 23សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ​របស់​ព្រះ‌អម្ចាស់​យេស៊ូវ! 24សូម​ឲ្យ​សេចក្តី​ស្រឡាញ់​របស់​ខ្ញុំ នៅ​ជាមួយ​អ្នក​ទាំង‌អស់​គ្នា ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ។ អាម៉ែន។:៚

ទើបបានជ្រើសរើសហើយ៖

១ កូរិន‌ថូស 16: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ