១ កូរិន‌ថូស 12:12-14

១ កូរិន‌ថូស 12:12-14 គកស១៦

ដ្បិត​ដូច​ដែល​រូប​កាយ​មួយ​មាន​អវ‌យវៈ​ច្រើន ហើយ​អវ‌យវៈ​ទាំង‌អស់​នៅ​ក្នុង​រូប​កាយ​នោះ ទោះ​មាន​ច្រើន​មែន តែ​រួម​គ្នា​ជា​រូប​កាយ​តែ​មួយ​យ៉ាង​ណា នោះ​ព្រះ‌គ្រីស្ទ​ក៏​ដូច្នោះ​ដែរ។ ដ្បិត​យើង​ទាំង‌អស់​គ្នា ទោះ​បី​ជា​សាសន៍​យូដា ឬ​សាសន៍​ក្រិក​ក្ដី ជា​បាវ​បម្រើ ឬ​អ្នក​ជា​ក្តី យើង​បាន​ទទួល​ពិធី​ជ្រមុជ​ចូល​ទៅ​ក្នុង​រូប‌កាយ​តែ​មួយ ដោយ​សារ​ព្រះ‌វិញ្ញាណ​តែ​មួយ ហើយ​ព្រះ​ប្រទាន​ឲ្យ​យើង​គ្រប់​គ្នា​ផឹក​ពី​ព្រះ‌វិញ្ញាណ​តែមួយ។ រូប‌កាយ​មិន​មែន​មាន​អវ‌យវៈ​តែ​មួយ​ទេ គឺ​មាន​ច្រើន។