១ កូរិន‌ថូស 12:1-8

១ កូរិន‌ថូស 12:1-8 គកស១៦

ចំណែក​ឯ​អំណោយ‌ទាន​ខាង​វិញ្ញាណ បង‌ប្អូន​អើយ ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ល្ងង់​ខ្លៅ​ទេ។ អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា កាល​អ្នក​រាល់​គ្នា​នៅ​ជា​សាសន៍​ដទៃ​នៅ​ឡើយ អ្នក​រាល់​គ្នា​បាន​បណ្ដោយ​ខ្លួន​ឲ្យ​វង្វេង​ទៅ​តាម​រូប​ព្រះ​ដែល​មិន​ចេះ​និយាយ។ ហេតុ​នេះ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា គ្មាន​អ្នក​ណា​ម្នាក់​និយាយ​ដោយ​ព្រះ‌វិញ្ញាណ​របស់​ព្រះ​ថា «ព្រះ‌យេ‌ស៊ូវ​ត្រូវ​បណ្តាសា» នោះ​ឡើយ ហើយក៏​គ្មាន​អ្នក​ណា​អាច​និយាយ​ថា «ព្រះ‌យេ‌ស៊ូវ​ជា​ព្រះ‌អម្ចាស់» បាន​ដែរ ប្រសិន‌បើ​គ្មាន​ព្រះ‌វិញ្ញាណ​បរិសុទ្ធ។ រី​ឯ​អំណោយ‌ទាន​មាន​ផ្សេងៗពី​គ្នា តែ​មាន​ព្រះ‌វិញ្ញាណ​តែ​មួយ​ទេ ហើយក៏​មាន​មុខ‌ងា​រ​ផ្សេងៗពី​គ្នា តែ​ជា​ព្រះ‌អម្ចាស់​ដដែល។ មាន​សកម្មភាព​ផ្សេងៗ​ពី​គ្នា តែ​គឺ​ព្រះ​ដដែល​នោះ​ឯង​ដែល​ធ្វើ​សកម្មភាព​គ្រប់​ទាំង‌អស់ នៅ​ក្នុង​មនុស្ស​ទាំង‌អស់។ ព្រះ‌អង្គ​ប្រទាន​ឲ្យ​ម្នាក់ៗ​មាន​ការ​សម្ដែង​របស់​ព្រះ‌វិញ្ញាណ ដើម្បី​ជា​ប្រយោជន៍​រួម ដ្បិត​ទ្រង់​ប្រទាន​ឲ្យ​ម្នាក់​មាន​ពាក្យ​សម្ដី​ប្រកប​ដោយ​ប្រាជ្ញា តាម​រយៈ​ព្រះ‌វិញ្ញា​ណ ឲ្យ​ម្នាក់​ទៀត​មាន​ពាក្យ​សម្ដី​ប្រកប​ដោយ​ចំណេះ​ដឹង តាម​ព្រះ‌វិញ្ញាណ​ដ​ដែល