១ កូរិន‌ថូស 11:23-25

១ កូរិន‌ថូស 11:23-25 គកស១៦

ដ្បិត​សេចក្តី​ដែល​ខ្ញុំ​បាន​បង្រៀន​អ្នក​រាល់​គ្នា នោះ​ខ្ញុំ​បាន​ទទួល​ពី​ព្រះ‌អម្ចាស់​មក​ថា នៅ​យប់​ដែល​ព្រះ‌អម្ចាស់​យេស៊ូវ​ត្រូវ​គេ​បញ្ជូន ទ្រង់​បាន​យក​នំបុ័ង​មក លុះ​ទ្រង់​បាន​អរ​ព្រះ‌គុណ​រួច​ហើយ ទ្រង់​ក៏​កាច់​នំបុ័ង ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «នេះ​ជា​រូប‌កាយ​ខ្ញុំ​ដែល​ត្រូវ​បូជា​សម្រាប់​អ្នក​រាល់​គ្នា ចូរ​ធ្វើ​ដូច្នេះ​ទុក​ជា​ការ​រំឭក​ពី​ខ្ញុំ»។ ក្រោយ​ពី​បរិ‌ភោគ​រួច​ហើយ ព្រះ‌អង្គ​ក៏​យក​ពែង​ធ្វើ​បែប​ដូច្នោះ​ដែរ ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «ពែង​នេះ​ជា​សញ្ញា​ថ្មី តាំង​ឡើង​ដោយ​ឈាម​របស់​ខ្ញុំ។ ចូរ​ធ្វើ​ដូច្នេះ​រាល់​ពេល​ដែល​អ្នក​រាល់​គ្នា​ផឹក ដើម្បី​រំឭក​ពី​ខ្ញុំ»។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ១ កូរិន‌ថូស 11:23-25