១ កូរិន‌ថូស 1:3-9

១ កូរិន‌ថូស 1:3-9 គកស១៦

សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ និង​សេចក្តី​សុខ‌សាន្ត​ពី​ព្រះ ជា​ព្រះ‌វរបិតា​របស់​យើង និង​ពី​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ។ ខ្ញុំ​អរ​ព្រះ‌គុណ​ដល់​ព្រះ​របស់​ខ្ញុំ សម្រាប់​អ្នក​រាល់​គ្នា​ជានិច្ច ដោយ​ព្រោះ​ព្រះ‌គុណ​របស់​ព្រះ ដែល​បាន​ផ្តល់​មក​អ្នក​រាល់​គ្នា ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ ដ្បិត​ក្នុង​ព្រះ‌អង្គ អ្នក​រាល់​គ្នា​បាន​ចម្រើន​ឡើង​គ្រប់​ជំ​ពូក ទាំង​ពាក្យ​សម្ដី និង​ចំណេះ​ដឹង​គ្រប់​យ៉ាង ដែល​បញ្ជាក់​អំពី​បន្ទាល់​របស់​ព្រះ‌គ្រីស្ទ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ខ្វះ​អំណោយ‌ទាន​ខាង​វិញ្ញាណ​ណា​មួយ​ឡើយ នៅ​ពេល​អ្នក​រាល់​គ្នា​ទន្ទឹង​រង់​ចាំ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​របស់​យើង​លេច​មក។ ព្រះ‌អង្គ​នឹង​តាំង​អ្នក​រាល់​គ្នា​ឲ្យ​ខ្ជាប់‌ខ្ជួន រហូត​ដល់​ចុង​បញ្ចប់ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ឥត​កន្លែង​បន្ទោស​បាន នៅ​ថ្ងៃ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង។ ព្រះ‌ទ្រង់​មាន​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់ ព្រះ‌អង្គ​បាន​ត្រាស់​ហៅ​អ្នក​រាល់​គ្នា​មក ឲ្យ​មាន​សេចក្ដី​ប្រកប​ជាមួយ​ព្រះ‌រាជ‌បុត្រា​ព្រះ‌អង្គ គឺ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​របស់​យើង។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ១ កូរិន‌ថូស 1:3-9