១ របាក្សត្រ 4
4
កុលសម្ព័ន្ធយូដា
1កូនរបស់យូដា គឺពេរេស ហេស្រុន កើមី ហ៊ើរ និងសូបាល។ 2ឯរីអាយ៉ា កូនសូបាល បង្កើតយ៉ាហាត ហើយយ៉ាហាតបង្កើតអ័ហ៊ូម៉ាយ និងឡាហាឌ នេះហើយជាគ្រួនៃពួកសូរ៉ាត។ 3កូន របស់អេថាមគឺ យេសរាល យីសម៉ា និងយីឌបាស ហើយប្អូនស្រីរបស់គេ ឈ្មោះហាសលែលពូនី 4ឯកូនពេនួលជាអ្នកតាំងក្រុងកេដោរ និងអេស៊ើរជាអ្នកតាំងក្រុងហ៊ូសា នោះសុទ្ធតែជាកូនចៅរបស់ហ៊ើរ ជាកូនច្បងនៃនាងអេប្រាតា ហើយជាអ្នកតាំងក្រុងបេថ្លេហិម។ 5ឯអាសហ៊ើរ ជាអ្នកតាំងក្រុងត្កូអា គាត់មានប្រពន្ធពីរ មួយឈ្មោះហេឡា ហើយមួយឈ្មោះណាអារ៉ា 6នាងណាអារ៉ាបង្កើតបានអ័ហ៊ូសាម ហេភើរ ថេម៉ានី និងអ័ហាសថារីឲ្យគាត់ នោះសុទ្ធតែជាកូនរបស់នាងណាអារ៉ាទាំងប៉ុន្មាន។ 7ឯកូនរបស់ហេឡា គឺសេរ៉ែត អ៊ីសហារ និងអេតណាន។ 8កោសបង្កើតអ័នូប និងសូបេបា ហើយគ្រួអ័ខាហែល ជាកូនហារូម។ 9យ៉ាបេស គាត់ជាមនុស្សដែលគេរាប់អាន លើសជាងពួកបងប្អូនគាត់ ម្តាយបានឲ្យឈ្មោះថា យ៉ាបេស ដោយថា «ព្រោះខ្ញុំបានបង្កើតវាមក ដោយមានចិត្តព្រួយ»។ 10យ៉ាបេសបានអំពាវនាវដល់ព្រះនៃសាសន៍អ៊ីស្រាអែលថា «ឱបើទ្រង់ប្រទានពរមកទូលបង្គំ ព្រមទាំងវាតព្រំដែនរបស់ទូលបង្គំឲ្យទូលាយ ហើយឲ្យព្រះហស្តរបស់ព្រះអង្គបាននៅជាមួយទូលបង្គំ ដើម្បីរក្សាទូលបង្គំ មិនឲ្យប្រព្រឹត្តអាក្រក់ឡើយ កុំឲ្យទូលបង្គំកើតចិត្តព្រួយ»។ ព្រះបានប្រោសប្រទានដល់គាត់ដូចជាបានសូម។ 11ឯកេលូបជាប្អូនស៊ូហា បង្កើតមហ៊ារ ដែលជាឪពុកអែសថូន 12អែសថូនបង្កើតបេត-រ៉ាផា ផាសេហា និងថេហ៊ីណា ជាអ្នកតាំងក្រុងណាហាស នោះសុទ្ធតែជាពួកអ្នកនៅត្រង់រេកា។ 13កូនរបស់កេណាស គឺអូធ្នាល និងសេរ៉ាយ៉ា កូនរបស់អូធ្នាល គឺហាថាត និងមេវណូថាយ ។ 14មេវណូថាយបង្កើតអូប្រា សេរ៉ាយ៉ាបង្កើតយ៉ូអាប់ ជាបុព្វបុរសរបស់ពួកអ្នកដែលរស់នៅតំបន់កេ-ហារ៉ាស៊ីម ព្រោះគេសុទ្ធតែជាជាងរចនា។ 15ឯកូនរបស់កាលែប ជាកូនយេភូនេ គឺអ៊ីរូវ អេឡា និងណាអាម ហើយកូនរបស់អេឡា គឺកេណាស។ 16កូនរបស់យេហាលែល គឺស៊ីភ ស៊ីផា ធារីយ៉ា និងអ័សើរ៉ែល។ 17កូនរបស់អែសរ៉ា គឺយេធើ ម៉ារេឌ អេភើរ និងយ៉ាឡូន។ ព្រះនាងប៊ីធា ជាបុត្រីផារ៉ោន ដែលបានរៀបការជាមួយម៉ារេឌ ព្រះនាងបង្កើតបានម៉ារាម សាម៉ាយ និងយីសបា ដែលជាអ្នកសង់ក្រុងអែសធេម៉ូរ។ 18ឯប្រពន្ធរបស់គាត់ ដែលជាសាសន៍យូដា បង្កើតយេរេឌជាអ្នកសង់ក្រុងកេដោរ ហេប៊ើរ ជាអ្នកសង់ក្រុងសូគរ និងយេគូធាល ជាអ្នកសង់ក្រុងសាណូអា។ 19កូនរបស់ប្រពន្ធហូឌា ជាប្អូនស្រីណាហាំ គឺជាពួកអ្នកតាំងក្រុងកៃឡា ស្រុករបស់ពួកកាមីត និងក្រុងអែសធេម៉ូរ ជាស្រុករបស់ពួកម៉ាកាធី។ 20កូនរបស់ស៊ីម៉ូន គឺអាំណូន រីនណា បេន-ហាណាន់ និងធីឡូន ហើយកូនរបស់អ៊ីស៊ី គឺសូហេត និងបេន-សូហេត។ 21កូនរបស់សេឡា ដែលជាកូនយូដា គឺអ៊ើរ ជាអ្នកតាំងក្រុងលេកា ហើយឡាអាដា ជាអ្នកតាំងក្រុងម៉ារីសា ជាមេអស់ទាំងគ្រួនៃពួកអ្នកដែលត្បាញសំពត់ខ្លូតទេសយ៉ាងម៉ដ្ត ក្នុងវង្សរបស់អាសបេអា 22ព្រមទាំងពួកយ៉ូគីម ជាពួកអ្នកដែលនៅកូសេបា យ៉ូអាស និងសារ៉ាប ដែលគ្រប់គ្រងនៅស្រុកម៉ូអាប់ និងយ៉ាស៊ូប៊ី-លេហែម (នេះជាបញ្ជីមកពីចាស់បុរាណ)។ 23អស់អ្នកទាំងនេះជាពួកជាងស្មូន នៅកណ្ដាលដំណាំ និងសួនច្បារ គេអាស្រ័យនៅទីនោះជិតស្តេច ដើម្បីធ្វើការថ្វាយទ្រង់។
កុលសម្ព័ន្ធស៊ីម្មាន
24រីឯកូនរបស់ស៊ីម្មាន គឺនេមួល យ៉ាមីន យ៉ាគិន សេរ៉ាស និងសូល 25សូលមានកូនឈ្មោះសាលូម សាលូមមានកូនឈ្មោះមីបសាម មីមសាមមានកូនឈ្មោះមីសម៉ា។ 26មីសម៉ាមានកូនឈ្មោះហាមូអែល ហាមូអែលមានកូនឈ្មោះសាគើរ សាគើរមានកូនឈ្មោះស៊ីម៉ាយ 27ឯស៊ីម៉ាយមានកូនប្រុសដប់ប្រាំមួយនាក់ និងកូនស្រីប្រាំមួយនាក់ តែបងប្អូនគាត់មិនសូវមានកូនច្រើនទេ ពូជពង្សរបស់ស៊ីម្មាន មិនបានចម្រើន ដូចជាពួកកូនចៅយូដាទេ។ 28អ្នកទាំងនោះនៅត្រង់ក្រុងបៀរ-សេបា ម៉ូឡាដា ហាសា-ស៊ូអាល 29ប៊ីលហា អេសែម ថូឡាឌ 30បេធូល ហោម៉ា ស៊ីកឡាក់ 31បេត-ម៉ារកាបូត ហាសា-ស៊ូសា បេត-ប៊ីរៃ ហើយនៅស្អារ៉ែម នេះជាទីក្រុងរបស់គេ ដរាបដល់រាជ្យព្រះបាទដាវីឌ។ 32ភូមិរបស់គេទាំងអស់មានប្រាំ គឺអេថាម អាយីន រីម៉ូន ថូកែន និងអេសាន 33ព្រមទាំងភូមិដែលនៅជុំវិញទីក្រុងទាំងនោះ រហូតដល់ក្រុងបាលផង នេះជាទីលំនៅរបស់គេ និងតំណគេតមក។ 34ឯមសូបាប់ យ៉ាមលេក និងយ៉ូសា ជាកូនអ័ម៉ាសា 35យ៉ូអែល និងយេហ៊ូវ ជាកូនយ៉ូស៊ីបយ៉ា យ៉ូស៊ីបយ៉ាជាកូនសេរ៉ាយ៉ា សេរ៉ាយ៉ាជាកូនអ័ស៊ីអែល 36អេលីយ៉ូណាយ យ្អាកូបា យេសូហាយ៉ា អ័សាយ៉ា អ័ឌីអែល យេស៊ីមាល បេណាយ៉ា 37និងស៊ីសា ជាកូនស៊ីភី ស៊ីភីជាកូនអ័ឡូន អ័ឡូនជាកូនយេដាយ៉ា យេដាយ៉ាជាកូនស៊ីមរី ស៊ីមរីជាកូនសេម៉ាយ៉ា។ 38អ្នកទាំងនោះដែលមានឈ្មោះកត់ទុក សុទ្ធតែជាអ្នកប្រធានក្នុងពូជអំបូររបស់គេ ហើយពូជពង្សរបស់ឪពុកគេក៏ចម្រើនឡើងយ៉ាងសន្ធឹក។ 39ពួកនោះបានទៅត្រង់ទ្វារចូលស្រុកកេដោរ គឺខាងកើតច្រកភ្នំ ដើម្បីស្វែងរកស្មៅសម្រាប់ចិញ្ចឹមហ្វូងសត្វ 40នៅទីនោះ គេឃើញមានស្មៅបរិបូរល្អ ស្រុកនោះក៏ធំទូលាយ ហើយសុខស្រួលផង ដ្បិតពួកសាសន៍ហាំបាននៅទីនោះពីដើម។ 41ពួកអ្នកដែលមានឈ្មោះកត់ទុកទាំងនេះបានមករស់នៅគ្រាហេសេគា ជាស្តេចយូដាបំផ្លាញជំរំរបស់គេ និងផ្ទះទាំងប៉ុន្មានដែលឃើញមាននៅស្រុកនោះ ព្រមទាំងរំលាយពួកគេអស់រលីង រហូតដល់សព្វថ្ងៃ ហើយតាំងទីលំនៅនៅស្រុករបស់គេ ដោយព្រោះទីនោះមានស្មៅសម្រាប់ហ្វូងសត្វ។ 42ពួកកូនចៅស៊ីម្មានប្រាំរយនាក់ ក៏ទៅស្រុកសៀរ មានពេឡាធា នារីយ៉ា រេផាយ៉ា និងអ៊ូស៊ាល ជាកូនអ៊ីស៊ី ធ្វើជាមេដឹកនាំ។ 43ពួកគេប្រហារសំណល់ពួកអាម៉ាឡេក ដែលនៅសេសសល់ រួចតាំងទីលំនៅនៅស្រុកនោះ រហូតដល់សព្វថ្ងៃ។
ទើបបានជ្រើសរើសហើយ៖
១ របាក្សត្រ 4: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies