១ របា‌ក្សត្រ 4

4
កុល‌សម្ព័ន្ធ​យូដា
1កូន​របស់​យូដា គឺ​ពេរេស ហេស្រុន កើមី ហ៊ើរ និង​សូបាល។ 2ឯ​រីអា‌យ៉ា កូន​សូបាល បង្កើត​យ៉ា‌ហាត ហើយ​យ៉ា‌ហាត​បង្កើត​អ័ហ៊ូ‌ម៉ាយ និង​ឡាហាឌ នេះ​ហើយ​ជា​គ្រួ​នៃ​ពួក​សូរ៉ាត។ 3កូន របស់​អេថាម​គឺ យេស‌រាល យីសម៉ា និង​យីឌបាស ហើយ​ប្អូន​ស្រី​របស់​គេ ឈ្មោះ​ហាស‌លែលពូនី 4ឯ​កូន​ពេនួល​ជា​អ្នក​តាំង​ក្រុង​កេដោរ និង​អេស៊ើរ​ជា​អ្នក​តាំង​ក្រុង​ហ៊ូសា នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​ហ៊ើរ ជា​កូន​ច្បង​នៃ​នាង​អេប្រា‌តា ហើយ​ជា​អ្នក​តាំង​ក្រុង​បេថ្លេ‌ហិម។ 5ឯ​អាស‌ហ៊ើរ ជា​អ្នក​តាំង​ក្រុង​ត្កូអា គាត់​មាន​ប្រពន្ធ​ពីរ មួយ​ឈ្មោះ​ហេឡា ហើយ​មួយ​ឈ្មោះ​ណា‌អារ៉ា 6នាង​ណា‌អារ៉ា​បង្កើត​បាន​អ័ហ៊ូ‌សាម ហេភើរ ថេម៉ានី និង​អ័ហាស‌ថារី​ឲ្យ​គាត់ នោះ​សុទ្ធ​តែ​ជា​កូន​របស់​នាង​ណាអា‌រ៉ា​ទាំង​ប៉ុន្មាន។ 7ឯ​កូន​របស់​ហេឡា គឺ​សេរ៉ែត អ៊ីសហារ និង​អេត‌ណាន។ 8កោស​បង្កើត​អ័នូប និង​សូបេ‌បា ហើយ​គ្រួ​អ័ខា‌ហែល ជា​កូន​ហារូម។ 9យ៉ាបេស គាត់​ជា​មនុស្ស​ដែល​គេ​រាប់​អាន លើស​ជាង​ពួក​បង‌ប្អូន​គាត់ ម្តាយ​បាន​ឲ្យ​ឈ្មោះ​ថា យ៉ាបេស ដោយ​ថា «ព្រោះ​ខ្ញុំ​បាន​បង្កើត​វា​មក ដោយ​មាន​ចិត្ត​ព្រួយ»។ 10យ៉ាបេស​បាន​អំពាវ‌នាវ​ដល់​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ថា «ឱ​បើ​ទ្រង់​ប្រទាន​ពរ​មក​ទូល‌បង្គំ ព្រម​ទាំង​វាត​ព្រំ‌ដែន​របស់​ទូល‌បង្គំ​ឲ្យ​ទូលាយ ហើយ​ឲ្យ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​បាន​នៅ​ជា‌មួយ​ទូល‌បង្គំ ដើម្បី​រក្សា​ទូល‌បង្គំ មិន​ឲ្យ​ប្រព្រឹត្ត​អាក្រក់​ឡើយ កុំ​ឲ្យ​ទូល‌បង្គំ​កើត​ចិត្ត​ព្រួយ»។ ព្រះ​បាន​ប្រោស​ប្រទាន​ដល់​គាត់​ដូច​ជា​បាន​សូម។ 11ឯ​កេលូប​ជា​ប្អូន​ស៊ូហា បង្កើត​មហ៊ារ ដែល​ជា​ឪពុក​អែស‌ថូន 12អែស‌ថូន​បង្កើត​បេត-រ៉ាផា ផាសេ‌ហា និង​ថេហ៊ី‌ណា ជា​អ្នក​តាំង​ក្រុង​ណា‌ហាស នោះ​សុទ្ធ​តែ​ជា​ពួក​អ្នក​នៅ​ត្រង់​រេកា។ 13កូន​របស់​កេណាស គឺ​អូធ្នាល និង​សេរ៉ា‌យ៉ា កូន​របស់​អូធ្នាល គឺ​ហាថាត និង​មេវណូថាយ ។ 14មេវណូ‌ថាយ​បង្កើត​អូប្រា សេរ៉ា‌យ៉ា​បង្កើត​យ៉ូអាប់ ជា​បុព្វបុរស​របស់​ពួកអ្នក​ដែល​រស់​នៅ​តំបន់​កេ-​ហារ៉ា‌ស៊ីម ព្រោះ​គេ​សុទ្ធ​តែ​ជា​ជាង​រចនា។ 15ឯ​កូន​របស់​កាលែប ជា​កូន​យេភូ‌នេ គឺ​អ៊ីរូវ អេឡា និង​ណាអាម ហើយ​កូន​របស់​អេឡា គឺ​កេណាស។ 16កូន​របស់​យេហា‌លែល គឺ​ស៊ីភ ស៊ីផា ធារីយ៉ា និង​អ័សើ‌រ៉ែល។ 17កូន​របស់​អែសរ៉ា គឺ​យេធើ ម៉ារេឌ អេភើរ និង​យ៉ាឡូន។ ព្រះនាង​ប៊ីធា ជា​បុត្រី​ផារ៉ោន ដែល​បាន​រៀប​ការ​ជាមួយ​ម៉ារេឌ ព្រះ​នាង​បង្កើត​បាន​ម៉ារាម សាម៉ាយ និង​យីសបា ដែល​ជា​អ្នក​សង់​ក្រុង​អែស‌ធេម៉ូរ។ 18ឯ​ប្រពន្ធ​របស់​គាត់ ដែល​ជា​សាសន៍​យូដា បង្កើត​យេរេឌ​ជា​អ្នក​សង់​ក្រុង​កេដោរ ហេប៊ើរ ជា​អ្នក​សង់​ក្រុង​សូគរ និង​យេគូ‌ធាល ជា​អ្នក​សង់​ក្រុង​សាណូ‌អា។ 19កូន​របស់​ប្រពន្ធ​ហូឌា ជា​ប្អូន​ស្រី​ណា‌ហាំ គឺ​ជា​ពួក​អ្នក​តាំង​ក្រុង​កៃឡា ស្រុក​របស់​ពួក​កាមីត និង​ក្រុង​អែស‌ធេម៉ូរ ជា​ស្រុក​របស់​ពួក​ម៉ាកាធី។ 20កូន​របស់​ស៊ីម៉ូន គឺ​អាំណូន រីនណា បេន-ហាណាន់ និង​ធីឡូន ហើយ​កូន​របស់​អ៊ីស៊ី គឺ​សូហេត និង​បេន-សូហេត។ 21កូន​របស់​សេឡា ដែល​ជា​កូន​យូដា គឺ​អ៊ើរ ជា​អ្នក​តាំង​ក្រុង​លេកា ហើយ​ឡា‌អា‌ដា ជា​អ្នក​តាំង​ក្រុង​ម៉ារី‌សា ជា​មេ​អស់​ទាំង​គ្រួ​នៃ​ពួក​អ្នក​ដែល​ត្បាញ​សំពត់​ខ្លូត​ទេស​យ៉ាង​ម៉ដ្ត ក្នុង​វង្ស​របស់​អាស‌បេអា 22ព្រម​ទាំង​ពួក​យ៉ូគីម ជា​ពួក​អ្នក​ដែល​នៅ​កូសេ‌បា យ៉ូអាស និង​សារ៉ាប ដែល​គ្រប់​គ្រង​នៅ​ស្រុក​ម៉ូអាប់ និង​យ៉ាស៊ូប៊ី-លេហែម (នេះ​ជា​បញ្ជី​មក​ពី​ចាស់​បុរាណ)។ 23អស់​អ្នក​ទាំង​នេះ​ជា​ពួក​ជាង​ស្មូន នៅ​កណ្ដាល​ដំណាំ និង​សួន​ច្បារ គេ​អាស្រ័យ​នៅ​ទី​នោះ​ជិត​ស្តេច ដើម្បី​ធ្វើ​ការ​ថ្វាយ​ទ្រង់។
កុល‌សម្ព័ន្ធ​ស៊ីម្មាន
24រីឯ​កូន​របស់​ស៊ីម្មាន គឺ​នេមួល យ៉ាមីន យ៉ាគិន សេរ៉ាស និង​សូល 25សូល​មាន​កូន​ឈ្មោះ​សាលូម សាលូម​មាន​កូន​ឈ្មោះ​មីបសាម មីមសាម​មាន​កូន​ឈ្មោះ​មីសម៉ា។ 26មីសម៉ា​មាន​កូន​ឈ្មោះ​ហាមូអែល ហាមូអែល​មាន​កូន​ឈ្មោះ​សាគើរ សាគើរ​មាន​កូន​ឈ្មោះ​ស៊ីម៉ាយ 27ឯ​ស៊ីម៉ាយ​មាន​កូន​ប្រុស​ដប់​ប្រាំមួយ​នាក់ និង​កូន​ស្រី​ប្រាំមួយ​នាក់ តែ​បង‌ប្អូន​គាត់​មិន​សូវ​មាន​កូន​ច្រើន​ទេ ពូជ​ពង្ស​របស់​ស៊ីម្មាន មិន​បាន​ចម្រើន ដូច​ជា​ពួក​កូន​ចៅ​យូដា​ទេ។ 28អ្នក​ទាំង​នោះ​នៅ​ត្រង់​ក្រុង​បៀរ-សេបា ម៉ូឡាដា ហាសា-ស៊ូអាល 29ប៊ីលហា អេសែម ថូឡាឌ 30បេធូល ហោម៉ា ស៊ីក‌ឡាក់ 31បេត-ម៉ារ‌កាបូត ហាសា-ស៊ូសា បេត-ប៊ីរៃ ហើយ​នៅ​ស្អារ៉ែម នេះ​ជា​ទី​ក្រុង​របស់​គេ ដរាប​ដល់​រាជ្យ​ព្រះបាទ​ដាវីឌ។ 32ភូមិ​របស់​គេ​ទាំង​អស់​មាន​ប្រាំ គឺ​អេថាម អាយីន រីម៉ូន ថូកែន និង​អេសាន 33ព្រម​ទាំង​ភូមិ​ដែល​នៅ​ជុំ‌វិញ​ទី​ក្រុង​ទាំង​នោះ រហូត​ដល់​ក្រុង​បាល​ផង នេះ​ជា​ទី​លំនៅ​របស់​គេ និង​តំណ​គេ​ត​មក។ 34ឯ​មសូ‌បាប់ យ៉ាម‌លេក និង​យ៉ូសា ជា​កូន​អ័ម៉ា‌សា 35យ៉ូអែល និង​យេហ៊ូវ ជា​កូន​យ៉ូស៊ីប‌យ៉ា យ៉ូស៊ីប‌យ៉ា​ជា​កូន​សេរ៉ា‌យ៉ា សេរ៉ា‌យ៉ា​ជា​កូន​អ័ស៊ី‌អែល 36អេលី‌យ៉ូណាយ យ្អាកូ‌បា យេសូ‌ហាយ៉ា អ័សា‌យ៉ា អ័ឌី‌អែល យេស៊ី‌មាល បេ‌ណា‌យ៉ា 37និង​ស៊ីសា ជា​កូន​ស៊ីភី ស៊ីភី​ជា​កូន​អ័ឡូន អ័ឡូន​ជា​កូន​យេដា‌យ៉ា យេដា‌យ៉ា​ជា​កូន​ស៊ីមរី ស៊ីមរី​ជា​កូន​សេម៉ា‌យ៉ា។ 38អ្នក​ទាំង​នោះ​ដែល​មាន​ឈ្មោះ​កត់​ទុក សុទ្ធ​តែ​ជា​អ្នក​ប្រធាន​ក្នុង​ពូជ​អំបូរ​របស់​គេ ហើយ​ពូជពង្ស​របស់​ឪពុក​គេ​ក៏​ចម្រើន​ឡើង​យ៉ាង​សន្ធឹក។ 39ពួក​នោះ​បាន​ទៅ​ត្រង់​ទ្វារ​ចូល​ស្រុក​កេដោរ គឺ​ខាង​កើត​ច្រក​ភ្នំ ដើម្បី​ស្វែង​រក​ស្មៅ​សម្រាប់​ចិញ្ចឹម​ហ្វូង​សត្វ 40នៅ​ទី​នោះ គេ​ឃើញ​មាន​ស្មៅ​បរិបូរ​ល្អ ស្រុក​នោះ​ក៏​ធំ​ទូលាយ ហើយ​សុខ​ស្រួល​ផង ដ្បិត​ពួក​សាសន៍​ហាំ​បាន​នៅ​ទី​នោះ​ពី​ដើម។ 41ពួក​អ្នក​ដែល​មាន​ឈ្មោះ​កត់​ទុក​ទាំង​នេះ​បាន​មក​រស់​នៅ​គ្រា​ហេ‌សេ‌គា ជា​ស្តេច​យូដា​បំផ្លាញ​ជំរំ​របស់​គេ និង​ផ្ទះ​ទាំង​ប៉ុន្មាន​ដែល​ឃើញ​មាន​នៅ​ស្រុក​នោះ ព្រម​ទាំង​រំលាយ​ពួក​គេ​អស់​រលីង រហូត​ដល់​សព្វ​ថ្ងៃ ហើយ​តាំង​ទី​លំនៅ​នៅ​ស្រុក​របស់​គេ ដោយ​ព្រោះ​ទី​នោះ​មាន​ស្មៅ​សម្រាប់​ហ្វូង​សត្វ។ 42ពួក​កូន​ចៅ​ស៊ីម្មាន​ប្រាំរយ​នាក់ ក៏​ទៅ​ស្រុក​សៀរ មាន​ពេឡា‌ធា នារី‌យ៉ា រេផា‌យ៉ា និង​អ៊ូស៊ាល ជា​កូន​អ៊ីស៊ី ធ្វើ​ជា​មេ​ដឹកនាំ។ 43ពួក​គេ​ប្រហារ​សំណល់​ពួក​អាម៉ា‌ឡេក ដែល​នៅ​សេស‌សល់ រួច​តាំង​ទី​លំនៅ​នៅ​ស្រុក​នោះ រហូត​ដល់​សព្វ​ថ្ងៃ។

ទើបបានជ្រើសរើសហើយ៖

១ របា‌ក្សត្រ 4: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល