១ របា‌ក្សត្រ 27

27
ការ​ចាត់​ចែង​អាជ្ញា‌ធរ​ទាហាន
1នេះ​ជា​បញ្ជី​រាយ​នាម​ពួក​អ៊ីស្រា‌អែល ពួក​មេ​លើ​វង្ស​ឪពុក​គេ ពួក​មេ​ទ័ព​ធំ​តូច និង​ពួក​នាយ​ដែល​បម្រើ​ស្តេច តាម​វេនរបស់​គេ​ចេញ​ចូល​រាល់​ខែ នៅ​ពេញ​ក្នុង​ឆ្នាំ វេន​និមួយ​ៗ​មាន​ពីរ​ម៉ឺន​បួន​ពាន់​នាក់។ 2យ៉ាសុ‌បៀម ជា​កូន​សាបឌាល ត្រួត​លើ​ពួក​វេន​ទី​មួយ ខែ​ទី​មួយ ហើយ​ក្នុង​វេន​លោក​មាន​ពីរ​ម៉ឺន​បួន​ពាន់​នាក់។ 3លោក​កើត​ក្នុង​ពូជ​ពង្ស​ពេរេស ជា​មេ​លើ​ពួក​មេទ័ព សម្រាប់​ខែ​ដំបូង។ 4ដូដាយ ជា​ពួក​អ័ហូ‌អា ត្រួត​លើ​ពួក​វេន​ខែ​ទី​ពីរ ហើយ​មីកឡូត ជា​មេ​លើ​ពួក​វេន​របស់​លោក ក្នុង​ពួក​វេន​នេះ​មាន​ពីរ​ម៉ឺន​បួន​ពាន់​នាក់។ 5មេ​ទ័ព​ទី​បី នៅ​ខែ​ទី​បី គឺ​បេ‌ណា‌យ៉ា ជា​កូន​របស់​សង្ឃ​យេហូ‌យ៉ា‌ដា ហើយ​នៅ​វេន​នេះ​មាន​ពីរ​ម៉ឺន​បួន​ពាន់​នាក់។ 6បេ‌ណា‌យ៉ា​ជា​មនុស្ស​ខ្លាំង​ពូកែ​ក្នុង​ពួក​សាមសិប​នាក់ ហើយ​ជា​មេបញ្ជា​ការ ឯ​អាំមី‌សាបាឌ ជា​កូន​លោក ក៏​នៅ​ក្នុង​វេន​នេះ​ដែរ។ 7អេសាអែល ប្អូន​យ៉ូអាប់ ជា​មេ​ទី​បួន នៅ​ខែ​ទី​បួន ហើយ​បន្ទាប់​មក មាន​សេបា‌ឌា ជា​កូន​លោក ក្នុង​វេន​នេះ​មាន​ពីរ​ម៉ឺន​បួន​ពាន់​នាក់។ 8មេ​ទី​ប្រាំ សម្រាប់​ខែ​ទី​ប្រាំ គឺ​សាមហ៊ូត ជា​ពួក​យីសរ៉ា ក្នុង​វេន​នេះ​មាន​ពីរ​ម៉ឺន​បួន​ពាន់​នាក់។ 9មេ​ទីប្រាំ​មួយ សម្រាប់​ខែ​ទី​មួយ គឺ​អ៊ីរ៉ា ជា​កូន​អ៊ីកគែស ជា​អ្នក​ក្រុង​ត្កូអា ក្នុង​វេន​នេះ​មាន​ពីរ​ម៉ឺន​បួន​ពាន់​នាក់។ 10មេ​ទី​ប្រាំពីរ សម្រាប់​ខែ​ទីប្រាំពីរ គឺ​ហេលែស ជា​ពួក​ពេឡូន ក្នុង​ពួក​កូន​ចៅ​អេប្រាអិម ក្នុង​វេន​នេះ​មាន​ពីរ​ម៉ឺន​បួន​ពាន់​នាក់។ 11មេ​ទី​ប្រាំបី សម្រាប់​ខែ​ទី​ប្រាំ​បី គឺ​ស៊ីបា‌កាយ ជា​ពួក​ហ៊ូសាយ ក្នុង​ពូជ​ពង្ស​សេរ៉ាស ក្នុង​វេន​នេះ​មាន​ពីរ​ម៉ឺន​បួន​ពាន់​នាក់។ 12មេ​ទី​ប្រាំបួន សម្រាប់​ខែ​ទី​ប្រាំ​បួន គឺ​អ័បៀ‌ស៊ើរ ជា​អ្នក​ក្រុង​អាណា‌ថោត ពូជ​អំបូរ​បេនយ៉ាមីន ក្នុង​វេន​នេះ​មាន​ពីរ​ម៉ឺន​បួន​ពាន់​នាក់។ 13មេ​ទី​ដប់ សម្រាប់​ខែទី​ដប់ គឺ​ម៉ាហា‌រ៉ាយ ជា​អ្នក​ស្រុក​នថូ‌ផា ពូជ​ពង្ស​សេរ៉ាស ក្នុង​វេន​នេះ​មាន​ពីរ​ម៉ឺន​បួន​ពាន់​នាក់។ 14មេ​ទី​ដប់​មួយ សម្រាប់​ខែ​ទី​ដប់​មួយ គឺ​បេ‌ណា‌យ៉ា ជា​អ្នក​ស្រុក​ពី​រ៉ាថូន ក្នុង​កុល‌សម្ព័ន្ធ​អេប្រាអិម ក្នុង​វេន​នេះ​មាន​ពីរ​ម៉ឺន​បួន​ពាន់​នាក់។ 15មេ​ទីដប់​ពីរ សម្រាប់​ខែ​ទី​ដប់​ពីរ គឺ​ហេល‌ដាយ ជា​អ្នក​ស្រុក​នថូ‌ផា ពូជ​ពង្ស​អូធ្នាល ក្នុង​វេន​នេះ​ក៏​មាន​ពីរ​ម៉ឺន​បួន​ពាន់​នាក់​ដែរ។
អ្នក​ដឹក​នាំ​កុលសម្ព័ន្ធ
16ពួក​ចៅ‌ហ្វាយ​ក្នុង​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន មាន​ដូច​ជា ក្នុង​ពួក​រូបេន មាន​អេលា‌ស៊ើរ កូន​ស៊ីកគ្រី ជា​ចៅ‌ហ្វាយ ក្នុង​ពួក​ស៊ីម្មាន គឺ​សេផា‌ធា កូន​ម្អាកា។ 17ក្នុង​ពួក​លេវី គឺ​ហា‌សាប‌យ៉ា ជា​កូន​កេមយួល ក្នុង​វង្ស​របស់​លោក​អើរ៉ុន មាន​សាដុក។ 18ក្នុង​ពួក​យូដា គឺ​អេលី‌ហ៊ូវ ជា​ជេដ្ឋា​ដាវីឌ ក្នុង​ពួក​អ៊ីសា‌ខារ គឺ​អំរី ជា​កូន​មីកែល។ 19ក្នុង​ពួក​សាប់‌យូឡូន គឺ​យីសម៉ា‌យ៉ា ជា​កូន​អូបា‌ឌា។ ក្នុង​ពួក​ណែប‌ថា‌លី គឺ​យេរី‌ម៉ូត ជា​កូន​អាសរាល។ 20ក្នុង​ពួក​កូន​ចៅ​អេប្រាអិម គឺ​ហូសេ ជា​កូន​អ័សា‌ស៊ា ក្នុង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​មួយ​ចំហៀង គឺ​យ៉ូអែល ជា​កូន​ពេដា‌យ៉ា។ 21ក្នុង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​មួយ​ចំហៀង នៅ​ស្រុក​កាឡាត គឺ​យីដូរ ជា​កូន​សាកា‌រី។ ក្នុង​ពួក​បេនយ៉ាមីន គឺ​យ្អា‌សៀល ជា​កូន​អ័ប៊ី‌នើរ។ 22ក្នុង​ពួក​ដាន់ គឺ​អ័សារាល ជា​កូន​របស់​យេរ៉ូ‌ហាំ នេះ​សុទ្ធ​តែ​ជា​ចៅ‌ហ្វាយ​នៃ​អស់​ទាំង​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​អម្បាល‌ម៉ាន។ 23ប៉ុន្តែ ដាវីឌ​មិន​បាន​រាប់​ចំនួន​គេ ពី​ត្រឹម​អាយុ​ម្ភៃ​ឆ្នាំ ចុះ​ទៅ​ក្រោម​ទេ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ថា ព្រះ‌អង្គ​នឹង​ចម្រើន​ពួក​អ៊ីស្រា‌អែល ឲ្យ​មាន​គ្នា​ច្រើន ដូច​ជា​ផ្កាយ​ដែល​នៅ​លើ​មេឃ។ 24យ៉ូអាប់ ជា​កូន​សេរូយ៉ា លោក​រាប់​តែ​មិន​បាន​បង្ហើយ​ទេ ដ្បិត​ដំណើរ​នោះ​បាន​បណ្ដាល​ឲ្យ​មាន​សេចក្ដី​ក្រោធ មក​លើ​សាសន៍​អ៊ីស្រា‌អែល ហើយ​ចំនួន​ពួក​គេ​ក៏​មិន​បាន​កត់​ទុក​ក្នុង​បញ្ជី​ពង្សាវ‌តារ​របស់​ព្រះបាទ​ដាវីឌ​ដែរ។
អ្នក​រក្សា​ព្រះ‌រាជ‌ទ្រព្យ
25ឯ​អ្នក​រក្សា​ព្រះ‌រាជ‌ទ្រព្យ​របស់​ស្តេច គឺ​អាស‌ម៉ាវែត ជា​កូន​អ័ឌី‌អែល ហើយ​យ៉ូណា‌ថាន ជា​កូន​អ៊ូស៊ី‌យ៉ា ជា​អ្នក​ត្រួត​លើ​ទ្រព្យ‌សម្បត្តិ នៅ​ស្រែ​ចម្ការ នៅ​ទី​ក្រុង និង​ភូមិ ហើយ​នៅ​ដំណាក់​ទាំង​ប៉ុន្មាន។ 26អែសរី កូន​កេលូប ជា​អ្នក​ត្រួត​លើ​ពួក​អ្នក​ភ្ជួរ​រាស់ នៅ​ស្រែ​ចម្ការ។ 27ស៊ីម៉ាយ​ដែល​នៅ​ក្រុង​រ៉ាម៉ា ជា​អ្នក​ត្រួត​លើ​ឃ្លាំង​ស្រា​ទំពាំង‌បាយ‌ជូរ ហើយ​សាប់ឌី ក្នុង​ពួក​សេផាម ជា​អ្នក​ត្រួត​លើ​ឃ្លាំង​ស្រា​ទំពាំង‌បាយ‌ជូរ ដែល​នៅ​ចម្ការ។ 28បាល‌ហា‌ណាន់​ដែល​នៅ​ក្រុង​កេឌើរ ជា​អ្នក​ត្រួត​លើ​ចម្ការ​អូលីវ និង​ដើម​ឧទុម្ពរ​ដែល​ដុះ​នៅ​ស្រុក​ទំនាប ហើយ​យ៉ូអាស ជា​អ្នក​ត្រួត​លើ​ឃ្លាំង​ប្រេង​អូលីវ។ 29ស៊ីតរ៉ាយ​ដែល​នៅ​ស្រុក​សារ៉ុន ជា​អ្នក​ត្រួត​លើ​ហ្វូង​សត្វ ដែល​រក​ស៊ី​នៅ​ស្រុក​សារ៉ុន ហើយ​សាផាត កូន​អ័ឌឡាយ ជា​អ្នក​ត្រួត​លើ​ហ្វូង​សត្វ ដែល​នៅ​ច្រក​ភ្នំ​ទាំង​ប៉ុន្មាន។ 30អូប៊ីល សាសន៍​អ៊ីស‌ម៉ា‌អែល ជា​អ្នក​ត្រួត​លើ​ហ្វូង​អូដ្ឋ យេដា‌យ៉ា ដែល​នៅ​ស្រុក​មេរ៉ុន ជា​អ្នក​ត្រួត​លើ​ហ្វូង​លា យ៉ាស៊ីស ក្នុង​ពួក​ហាក់រេន ជា​អ្នក​ត្រួត​លើ​ហ្វូង​ចៀម។ 31អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​អ្នក​ត្រួត​លើ​ព្រះ‌រាជ្យ​ទ្រព្យ​របស់​ព្រះបាទ​ដាវីឌ។
32យ៉ូណា‌ថាន ជា​មា​របស់​ព្រះបាទ​ដាវីឌ ជា​អ្នក​ជួយ​គំនិត ជា​មនុស្ស​មាន​យោបល់ និង​ប្រាជ្ញា យេហ៊ី‌អែល​ជា​កូន​ហាក់‌ម៉ូនី ជា​អ្នក​នៅ​ជា‌មួយ​ពួក​បុត្រ​របស់​ស្តេច។ 33អ័ហ៊ី‌ថូផែល ជា​អ្នក​ដែល​ជួយ​គំនិត​ដល់​ស្តេច ហើយ​ហ៊ូសាយ ជា​ពួក​អើគី ជា​អ្នក​ជិត​ស្និទ្ធ​នឹង​ស្តេច។ 34បន្ទាប់​ពី​អ័ហ៊ី‌ថូផែល​មក មាន​យេហូ‌យ៉ា‌ដា កូន​បេ‌ណា‌យ៉ា និង​អ័បៀ‌ថើរ ហើយ​យ៉ូអាប់ ជា​មេ​ទ័ព​ធំ​របស់​ស្តេច។

ទើបបានជ្រើសរើសហើយ៖

១ របា‌ក្សត្រ 27: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល