១ របា‌ក្សត្រ 20

20
អ៊ីស្រាអែល​ដណ្តើម​យក​ក្រុង​រ៉ាបាត
1មួយ​ឆ្នាំ​ក្រោយ​មក នៅ​រដូវ​ដែល​ល្មម​ឲ្យ​ស្តេច​ទាំង​ប៉ុន្មាន​ចេញ​ទៅ​ច្បាំង​បាន នោះ​យ៉ូអាប់​នាំ​ពល​ទ័ព​ចេញ​ទៅ​បំផ្លាញ​ស្រុក​របស់​ពួក​កូន​ចៅ​អាំម៉ូន ក៏​ឡោម​ព័ទ្ធ​ច្បាំង​នឹង​ក្រុង​រ៉ាបាត តែ​ព្រះបាទ​ដាវីឌ​គង់​នៅ​ក្រុង​យេរូ‌សាឡិម យ៉ូអាប់​ក៏​ច្បាំង​ឈ្នះ​ក្រុង​រ៉ាបាត។ 2ព្រះ​បាទ​ដាវីឌ​យក​មកុដ​ពី​ព្រះ‌សិរ​ស្តេច​របស់​គេ មក​ថ្លឹង​មើល ឃើញ​មាន​ទម្ងន់​ជា​មាស​មួយ​ហាប ក៏​មាន​ដាំ​ត្បូង​មាន​តម្លៃ​ផង ហើយ​គេ​យក​មកុដ​នោះ​មក​បំពាក់​ថ្វាយព្រះ​បាទ​ដាវីឌ​វិញ។ ព្រះ​បាទ​ដាវីឌ​ក៏​បាន​យក​ជ័យ‌ភណ្ឌ​ពី​ទី​ក្រុង​នោះ​មក​យ៉ាង​សន្ធឹក​ដែរ។ 3ស្ដេចបាន​នាំ​ពួក​អ្នក​ដែល​នៅ​ក្រុង​នោះ​ចេញ​មក ហើយ​បង្ខំ​ឲ្យ​គេអាឈើ ដាប់​ថ្ម និង​កាប់​ឧស។ ព្រះ​បាទ​ដាវីឌបាន​ប្រព្រឹត្ត​ដូច្នេះ​ចំពោះ​ក្រុង​ទាំងប៉ុន្មាន​របស់​ពួក​កូន​ចៅ​អាំម៉ូន​ដែរ។ បន្ទាប់​មក ស្ដេច និង​ទ័ព​ទាំង​ប៉ុន្មាន​ក៏​ត្រឡប់មក​ក្រុង​យេរូ‌សាឡិម​វិញ។
ជ័យ‌ជម្នះ​លើ​ពួក​ភីលី‌ស្ទីន
4ក្រោយ​មក មាន​ចម្បាំង​នឹង​ពួក​ភីលី‌ស្ទីន​នៅ​ត្រង់​ក្រុង​កេស៊ើរ នៅ​គ្រា​នោះ ស៊ីបា‌កាយ ជាសាសន៍​ហ៊ូសាយ បាន​សម្លាប់​ស៊ី‌ផាយ ជា​កូន​ម្នាក់​ដែល​មាន​មាឌ​ធំ​នោះ ហើយ​គេ​ត្រូវ​ចុះ​ចាញ់។ 5បន្ទាប់​មក មាន​ចម្បាំង​នឹង​ពួក​ភីលី‌ស្ទីន​ម្តង​ទៀត នោះ​អែល‌ហា‌ណាន ជា​កូន​យ៉ាអ៊ារ គាត់​សម្លាប់​ឡាមី ជា​ប្អូន​កូលី‌យ៉ាត ជា​អ្នក​ក្រុង​កាថ ឯ​ដង​លំពែង​របស់​អ្នក​នោះ មាន​ទំហំ​ប៉ុន​ផ្សំ​តម្បាញ 6ហើយ​កើត​មាន​ចម្បាំង​នៅ​ក្រុង​កាថ​ទៀត នៅ​ទី​នោះ មាន​មនុស្សម្នាក់​មាន​មាឌ​ធំ ដែល​មាន​ម្រាមដៃ ម្រាម​ជើង​ម្ខាង​ប្រាំមួយ ទាំង​អស់មាន​ម្ភៃ​បួន ហើយ​គាត់​ជាកូន​ចៅ​របស់​មនុស្ស​មាន​មាឌ​ធំ។ 7ប៉ុន្តែ ពេលគាត់​បាន​ប្រកួត​នឹង​សាសន៍​អ៊ីស្រា‌អែល នោះ​យ៉ូណា‌ថាន ជា​កូន​សាំម៉ា ជេដ្ឋា‌ព្រះបាទ​ដាវីឌ ក៏​សម្លាប់​គាត់។ 8អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​ពូជ​មនុស្ស​មាន​មាឌ​ធំ ដែល​នៅ​ក្រុង​កាថ ហើយ​ក៏​ស្លាប់​ដោយ​ព្រះ‌ហស្ត​ព្រះបាទ​ដាវីឌ និង​ដៃ​នៃ​ពួក​ទ័ព​របស់​ទ្រង់។

ទើបបានជ្រើសរើសហើយ៖

១ របា‌ក្សត្រ 20: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល