សាការី 9:9-12

សាការី 9:9-12 ពគប

ឱ​កូន​ស្រី​ស៊ីយ៉ូន​អើយ ចូរ​រីក‌រាយ​ជា​ខ្លាំង​ឡើង ឱ​កូន​ស្រី​យេរូ‌សាឡិម​អើយ ចូរ​ស្រែក​ហ៊ោ​ចុះ មើល ស្តេច​របស់​នាង ទ្រង់​យាង​មក​ឯ​នាង ទ្រង់​ជា​អ្នក​សុចរិត ហើយ​មាន​ជ័យ‌ជំនះ ទ្រង់​ក៏​សុភាព ទ្រង់​គង់​លើ​សត្វ​លា គឺ​ជា​លា​ជំទង់ ជា​កូន​របស់​មេ​លា អញ​នឹង​កាត់​រទេះ​ចំបាំង​ចេញ​ពី​ស្រុក​អេប្រា‌អិម នឹង​សេះ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ដែរ ឯ​ធ្នូ​ចំបាំង​នឹង​ត្រូវ​កាត់​ចេញ ហើយ​ទ្រង់​នឹង​មាន​បន្ទូល​ជា​សេចក្ដី​សន្តិ‌សុខ​ដល់​អស់​ទាំង​សាសន៍ ឯ​អំណាច​គ្រប់‌គ្រង​របស់​ទ្រង់ នឹង​បាន​ចាប់​តាំង​ពី​សមុទ្រ​ម្ខាង​ដល់​សមុទ្រ​ម្ខាង ហើយ​ពី​ទន្លេ​ធំ រហូត​ដល់​ចុង​ផែនដី​បំផុត។ ឯ​នាង​ដែរ អញ​បាន​លែង​ពួក​ជាប់​គុក​របស់​នាង ឲ្យ​រួច​ចេញ​ពី​រណ្តៅ​ដែល​គ្មាន​ទឹក ដោយ​ព្រោះ​ឈាម​នៃ​សេចក្ដី​សញ្ញា​របស់​ឯង ឱ​ពួក​អ្នក​ជាប់​គុក ដែល​មាន​សេចក្ដី​សង្ឃឹម​អើយ ចូរ​វិល​មក​ឯ​ទី​មាំ‌មួន​ចុះ នៅ​ថ្ងៃ​នេះ​ឯង អញ​ប្រកាស​ថា អញ​នឹង​សង​ឯង​១​ជា​២

អាន សាការី 9

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ